**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ប្រធានសិទ្ធិមនុស្ស៖ ឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយភាគីទាំងអស់ក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស

ហ្សឺណែវ៖ ប្រធានសិទ្ធិមនុស្សលោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានប្រព្រឹត្តដោយភាគីទាំងអស់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអំពាវនាវឱ្យពួកគេស៊ើបអង្កេត និងសម្រាប់អ្នកទទួលខុសត្រូវទទួលខុសត្រូវ។

លោក Turk បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា ការរំលោភច្បាស់លាស់នៃសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ រួមទាំងឧក្រិដ្ឋកម្មសង្រ្គាម និងអាចជាឧក្រិដ្ឋកម្មផ្សេងទៀតនៅក្រោមច្បាប់អន្តរជាតិ ត្រូវបានប្រព្រឹត្តដោយភាគីទាំងអស់។

ខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។

ការវាយប្រហារនេះបានបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលវានិយាយថាមានគោលបំណងជួយសង្គ្រោះចំណាប់ខ្មាំងដែលនៅសេសសល់ និងលុបបំបាត់ក្រុមហាម៉ាស់។ អាជ្ញាធរសុខាភិបាលនៅហ្គាហ្សាបញ្ជាក់ថា មនុស្សជាង ៣០,០០០នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ក្នុងអំឡុងពេលការវាយលុក។

លោក Turk ដែលកំពុងបង្ហាញរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ហ្គាហ្សា និងនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល បានឲ្យដឹងថា ការិយាល័យរបស់លិកបានកត់ត្រា ឧប្បត្តិហេតុជាច្រើនដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាមដោយកងកម្លាំងអ៊ីស្រាអែល។ លោកបានបន្ថែមថា មានការបង្ហាញផងដែរថា កងកម្លាំងអ៊ីស្រាអែលបានចូលរួមក្នុងការកំណត់គោលដៅមិនរើសអើង ឬមិនសមាមាត្រ ដោយបំពានច្បាប់អន្តរជាតិ។

លោក Turk បានបន្តថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដែលបាញ់មីស៊ីលមិនរើសមុខ នៅទូទាំងភាគខាងត្បូងអ៊ីស្រាអែល ហើយការចាប់ចំណាប់ខ្មាំងក៏បំពានច្បាប់មនុស្សធម៌អន្តរជាតិផងដែរ។

អ៊ីស្រាអែលបញ្ជាក់ថា ខ្លួនកំពុងតែធ្វើឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល។

នៅក្នុងសុន្ទរកថាដែលទាក់ទាញការអបអរសាទរពីអ្នកចូលរួមជាច្រើននៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន Ibrahim Khraishi បានឲ្យដឹងថា យើងបានថ្កោលទោសចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃទី០៧ ខែតុលា ហើយយើងធ្វើដូច្នេះយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែគ្មាននរណាម្នាក់ថ្កោលទោសចំពោះការពិតដែលថាស្ត្រី កុមារ និងមនុស្សចាស់ត្រូវបានគេសម្លាប់។

លោក Turk បានបន្ថែមថា ការវាយលុកលើដីនៅក្នុងទីក្រុង Rafah ព្រំដែនភាគខាងត្បូង ដែលជាកន្លែងដែលមនុស្សប្រហែល ១.៥លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាត្រូវបានប្រមូលផ្តុំបន្ទាប់ពីបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅភាគខាងជើងបន្ថែមទៀតដើម្បីគេចចេញពីការវាយលុករបស់អ៊ីស្រាអែលនឹងធ្វើឱ្យមានការបាត់បង់ជីវិតយ៉ាងច្រើន។

លោកបានបន្តថា ការវាយប្រហារបែបនេះនឹងបង្កើនហានិភ័យនៃឧក្រិដ្ឋកម្មដ៏ឃោរឃៅ ជំរុញឱ្យមានការផ្លាស់ប្តូរទីលំនៅកាន់តែច្រើន និងចុះហត្ថលេខាលើដីកាសម្លាប់សម្រាប់ក្តីសង្ឃឹមនៃជំនួយមនុស្សធម៌ដ៏មានប្រសិទ្ធភាពណាមួយ។

ប្រភព៖ US News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង