សិស្សានុសិស្សជាង ១ពាន់នាក់ចូលរួមអបទរសាទរទិវាអន្តរជាតិ នៃការអប់រំក្រោមប្រធានបទ “ការសិក្សារៀន ដើម្បីកសាង និងរក្សាសន្តិភាព”

ភ្នំពេញ៖ សាលាបឋមសិក្សាព្រែកទាល់ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យឃុំកោះជីវាំងដែលស្ថិតស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានកុមារ-កុមារីជាង ១,៧០០នាក់ បានចូលរួមកម្មវិធីអបទរសាទរទិវាអន្តរជាតិនៃការអប់រំក្រោមប្រធានបទ “ការសិក្សារៀន ដើម្បីកសាង និងរក្សាសន្តិភាព” ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៤ នៅសហគមន៍បឹងទន្លេសាប។
លោក វន ពិសី នាយកសាលាសាលាបឋមសិក្សាព្រែកទាល់ បានឲ្យដឹងថា សាលាបឋមសិក្សាភូមិនព្រែកទាល់ ឃុំកោះជីវាំង ស្រុកស្រុកឯកភ្នំ ខេត្តបាត់ដំបូង ដោយមានសិស្សានុសិស្សមានចំនួន ២៨០នាក់ក្នុងនោះកុមារី ១៣២នាក់ចាប់ពីថ្នាក់មតេ្តយ្យសហគមន៍រហូតដល់ថ្នាក់ទី៦ ហើយសិស្សានុសិស្សទាំងនេះ ពួកគេជាកូនចៅបងប្អូនរស់នៅតាមដងបឹងទន្លេសាប ពីមុខសាលាស្ថិតនៅលើផ្ទៃទឹក ដោយមានសប្បុរជនបានជួយឲ្យកសាងសាលានេះរហូតដល់ឆ្នាំ២០១៩ រួចរាល់ស្ថាពរ។
ចំណែកលោកលោក ងឿម វិច្ឆិកា គ្រូបង្រៀនអនុវិទ្យាល័យឃុំកោះជីវាំង បានឲ្យដឹងថា សាលារបស់លោកសាលាបឋមសិក្សា និងអនុវិទ្យាល័យឃុំកោះជីវាំង ហើយកុមារ-កុមារីជាង ៣៤២នាក់ក្នុងនោះមានកុមារី ១៩៧នាក់ ចំពោះអនុវិទ្យាល័យឃុំកោះជីវាំងមានចំនួនច្រើន ដោយសារនេះមានថ្នាក់ពីថ្នាក់ទី១ រហូដល់ថ្នាក់ទី៩។ រីឯវិទ្យាល័យសិស្សទាំងនេះអាចទៅសិក្សាបន្តនៅតំបន់ដីគោកដូចគ្នាខេត្តបាត់ដំបង និងខេត្តសៀបរាម រូបលោកនឹងជួយសម្រលសម្រួលឲ្យពួកគេបានសិក្សាតែម្តង។
លោកគ្រូបង្រៀនបានបន្តថា សាលាលោកមានបណ្ណល័យសម្រាប់សិស្សានុសិស្ស អានសៀវភៅបានច្រើន ពីមុនពួកគេនៅពេលចេញលេងនាំគ្នាដើរលេង លេងកីឡាច្រើនដូចជាលេងកីឡាបាល់ទាត់ បាល់ទះ និងកីឡាផ្សេងៗ។ បណ្ណល័យនេះជួយបង្កើនចំណេះដឹងផ្នែកអាន និងអក្សរសាស្រ្តខ្មែរតែស្គាល់ច្បាស់ ៕

