**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋមន្ត្រីទេសចរណ៍ ជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីចិន ឥណ្ឌា មកកាន់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឲ្យក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិន ឥណ្ឌា និងទីផ្សារទេសចរណ៍សំខាន់ៗផ្សេងទៀតមកកាន់ប្រទេសកម្ពុជា ដោយនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” និង “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១” ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់តំបន់ និងពិភពលោក។

ការលើកឡើង របស់ឯកឧត្តម សុខ សូកេន ក្នុងជំនួសសម្តែងការគួរសម ជាមួយលោកស្រី ជាំង អ៊ីហ្វី នាយកគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងទេសចរណ៍។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី ជាំង អ៊ីហ្វី និងបានបង្ហាញអំពីកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds”។

លោកស្រី ជាំង អ៊ីហ្វី បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍សម្រាប់អាណត្តិទី៧នេះ និងឆ្លៀតយកឱកាសនេះ កោតសរសើរចំពោះចក្ខុវិស័យ និងការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអនុវត្តវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដែលត្រូវបានតែងតាំងជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងបានដំណើរការជើងហោះហើរចំនួនប្រមាណ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង ២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។

លោកស្រី ជាំង អ៊ីហ្វី បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំរបស់កម្ពុជាដែលតែងតែជួយគាំទ្រ និងជួយដល់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី ជាំង អ៊ីហ្វី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង