**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឃាត់ខ្លួនជនជាតិបង់ក្លាដេស ២នាក់ ករណីឆបោកឆ្លងដែននាំជនបរទេស៥៦នាក់ មកធ្វើការនៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយកអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិបង់ក្លាដេស២នាក់ និងជួយសង្គ្រោះជនប្រទេស៥៦នាក់ចម្រុះជាតិសាសន៍ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធក្នុងករណីឆបោកឱ្យមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ នេះបើយោងតាម អគ្គនាយកអន្តោប្រវេសន៍កម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

អគ្គនាយកអន្តោប្រវេសន៍ឱ្យដឹងបន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេសកាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣ ហើយដែលបានចុះស្រាវជ្រាវស៊ើបអង្កេតរហូតដល់ថ្ងៃទី១១ ខែមករាឆ្នាំ២០២៤ កំណត់បានទីតាំងចុះត្រួតពិនិត្យរដ្ឋបាលចំនួន២ ផ្សេងគ្នារួមមាន៖ ទី១ សណ្ឋាគារមួយកន្លែង នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី២ ផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់។

ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនបានជនបរទេសចំនួន៥៨នាក់រួមមាន ៥៦នាក់ជាជនរងគ្រោះ សញ្ជាតិបង់ក្លាដេស ៥១នាក់ ឥណ្ឌា ៤នាក់ និងស្រីលង្កា១នាក់ ដែលត្រូវបានមេខ្យល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ រីឯមួយចំនួនទៀតមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី។ ដោយឡែកជនសង្ស័យ២នាក់ ផ្សេងទៀតដែលជាជនជាតិបង់កា្លដេស សង្ស័យជាមេខ្លោង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យជាជនបរទេស៤នាក់ទៀតដែលរត់គេចខ្លួន ដើម្បីយកមកអនុវត្តតាមនីតិវិធី។ រីឯជនរងគ្រោះចំនួន​ ៥៦នាក់ក្នុងករណីនោះ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ចបានប្រគល់ឱ្យអង្គការ ការីតាសកម្ពុជា-ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង