**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងទៅនៅស្រុកគាស់ក្រឡ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង**សម្តេចធិបតី៖ ទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំ ផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង៥មុឺននាក់**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់**គណៈប្រតិភូសង្ឃ នៃប្រទេសឥណ្ឌូនេស៊ី និមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ**គណៈប្រតិភូសង្ឃ នៃប្រទេសមីយ៉ាន់ម៉ា និមន្តមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ**ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ**ឯកឧត្តម សុខ សូកេន អញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍**ក្រុមហ៊ុន Leader Energy និងអង្គការសំអាទន្លេ សមុទ្រ(ROC) រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពីបរិស្ថានដើម្បីលើកកម្ពស់ការថែរក្សាអនាម័យទន្លេនិងប្រព័ន្ធជីវៈចម្រុះក្នុងទន្លេ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមប្រកួតប៉ាល់ទាត់មិត្តភាពដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា នៅខេត្តសៀមរាប**ឯកឧត្តមទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជាមួយជនរងគ្រោះចំនួន២៦៧នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា**ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី**ឯកឧត្ដម លន់ លឹមថៃ អញ្ជើញបញ្ចុះបឋមសិលាកសាងខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន សំពងជ័យ**ក្រសួងទេសចរណ៍ ចាត់ទុកទស្សនកិច្ចរបស់ លោក ម៉ានី ប៉ាគីអាវ នៅអង្គរវត្តជាចំណែកសំខាន់បង្ហាញកម្ពុជាទៅពិភពលោក**ប្រទេសចំនួន៥ ចេញសេចក្តីថ្លែងការណ៍ រួមគ្នាបន្តគាំទ្រអ៊ុយក្រែន**ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរមកកាន់សិង្ហបុរី ដើម្បីចូលរួមសន្និសីទ ស្តីអំពីសន្តិសុខ**ប្រមុខណាតូ ចង់ឱ្យសម្ព័ន្ធមិត្តចែករំលែកបន្ទុក ជំនួយដល់អ៊ុយក្រែន ដោយសមធម៌**ប្រជាជនឥណ្ឌាជាង៥០នាក់ បានបាត់បង់ជីវិតដោយសាររលកកម្តៅខ្លាំង បណ្តាលឲ្យមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល**កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសុខភាពជាសកល**រដ្ឋមន្ត្រីការពារជាតិកម្ពុជា ជួបជាមួយ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី អំឡុងចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១**យានអវកាសចិនចុះចតដោយជោគជ័យនៅលើឋានព្រះចន្ទ ក្នុងការប្រកួតប្រជែងអវកាសជាមួយអាមេរិក

រដ្ឋបាលខេត្តស្វាយរៀង ប្រជុំពិភាក្សាដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងវិបាវិត​

ភ្នំពេញ៖ ​នៅព្រឹកថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៤នេះ​ ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម អុឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន​ ឯកឧត្តមអភិបាលរងខេត្ត​ ឯកឧត្តម​ លោក​ លោកស្រី​ ​ប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ​ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធទាំង៨​តំណាងក្រុមហ៊ុនសាងសង់ផ្លូវ​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះ បានផ្តល់ឱកាសដល់ក្រុង-ស្រុកនិងអាជ្ញាធរពាក់ព័ន្ធលេីកឡេីងពីបញ្ហាផ្សេង​ៗពាក់ព័ន្ធ​នឹងការស្ថាបនាផ្លូវល្បឿននេះ​ ក្នុងនោះកិច្ចប្រជុំបានពិនិត្យពិភាក្សាទាក់ទងនឹង អាទិភាពសម្រាប់ផែនការបណ្តាញផ្លូវទូទៅនៃគម្រោងផ្លូវ ភ្នំពេញ-បាវិត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាផែនការនៃការតភ្ជាប់ដែលពាក់ព័ន្ធ​ និងបានលើកឡើងពីវឌ្ឍនភាពការងារនានា​ រួមមាននីតិវិធីក្នុងការដោះស្រាយផលបះពាល់​ជាដេីម សំដៅជំរុញឱ្យដំណើរការនៃគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ជាពិសេសដើម្បីធានាបានថា ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងផ្តល់នូវសក្តានុភាពខ្ពស់ សម្រាប់ការប្រើប្រាស់នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង