**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អ្នកសារព័ត៌មានកម្ពុជា កុំធ្វើតាមគំរូសារព័ត៌មានបរទេសខ្លះ ដែលចេះតែផ្លុំត្រចៀក ទោះកម្ពុជាធ្វើមិត្តល្អជាមួយកូរ៉េខាងត្បូង តែមិនបានធ្វើសត្រូវជាមួយកូរ៉េខាងជើងនោះទេ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ អត់ឃើញមានបាតុកម្មប្រឆាំងសម្តេចធិបតីនោះទេ រយៈពេលបំពេញទស្សនកិច្ចនៅកូរ៉េ ៤ថ្ងៃនេះ**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ សម្តេចធិបតី មិនធ្វើឱ្យរឿងព្រែកជីកហ្វូណនតេជោក្លាយទៅជារឿងតំបន់ និងសកលលោក ដូចក្រុមប្រឆាំងចង់បានឡើយ

ឯកឧត្តម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាង ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍ នៃក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. សរុបប្រមាណ ៥០ រូប។

គោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូលនិងមតិយោបល់ពីអង្គប្រជុំតំណាង ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងទីប្រឹក្សា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានក្នុងការកែសម្រួលផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ.។

អង្គប្រជុំបានប្រព្រឹត្តទៅតាមរយៈការរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារបច្ចេកទេសទាំង៣ នៃអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. ដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ស. និងការធ្វើបទបង្ហាញអំពីផែនការសកម្មភាពដោយ ប្រធានក្រុមការងារបច្ចេកទេសនីមួយៗ។

ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានណែនាំ និងធ្វើការតម្រង់ទិសបន្ថែមទៀតដល់ក្រុមការងារបច្ចេកទេសនីមួយៗ ត្រូវគិតគូរទៅលើចំណុចសំខាន់ៗចំនួន ៤ ដើម្បីទទួលបានភាពជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពរួមមាន៖ (១)ក្របខណ្ឌពេលវេលា, (២)យន្តការស្ថាប័នសម្រាប់ការអនុវត្ត, (៣)ប្រភពថវិកាគាំទ្រការអនុវត្ត និង(៤)ការរៀបចំស្តង់ដារក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

អង្គប្រជុំបានប្រព្រឹត្តទៅក្នុងស្មារតីជាក្រុមប្រកបដោយភាតរភាព សាមគ្គីភាព យោគយល់ និងប្រកបដោយស្មារតីទទួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមអនុវត្តការងារកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទដែលជាប់ទាក់ទង