**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ផ្ដល់អនុសាសន៍ណែនាំចំនួន០៥ចំណុចធំៗ ដល់អង្គភាពក្រោមឱវាទក្រសួងសាធារណការ

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំក្រសួង ដោយមានការអញ្ជើញចូលពី លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈធំៗចំនួន ០៣ រួមមាន៖ (១).ប្រកាសតែងតាំង និងប្រគល់ភារកិច្ចសមាសភាពថ្នាក់ដឹកនាំក្រសួង ថ្នាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន និងអនុប្រធាននាយកដ្ឋាន សរុបចំនួន ០៩រូប, (២).បូកសរុបលទ្ធផលរបាយការណ៍វាយតម្លៃការអនុវត្តផែនការសកម្មភាព ១០០ថ្ងៃ របស់អង្គភាពជំនាញក្រោមឱវាទក្រសួងនៅថ្នាក់កណ្តាល និង(៣).ការផ្តល់អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងទិសដៅអនុវត្តការងារបន្ត ព្រមទាំងគោលការណ៍ណែនាំថ្មីៗ និងវិធានគន្លឹះរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តនៅតាមអង្គភាព ឱ្យមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់។

គួរលើកឡើងដែរថា អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានដាក់ចេញសម្រាប់អង្គភាពក្រោមឱវាទក្រសួងអនុវត្ត រួមមាន០៥ចំណុចធំៗ ដូចជា៖
(១).ពង្រឹងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចនៅក្នុងអង្គភាព
(២).ពង្រឹងការទទួលខុសត្រូវ និងកំណត់ទិសដៅការងារឱ្យចំជំនាញ
(៣).ពង្រឹងការរៀបចំផែនការហិរញ្ញវត្ថុឱ្យចំគោលដៅ និងកំណត់អាទិភាពចំណាយឱ្យបានច្បាស់លាស់
(៤).រៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៤ ឱ្យបានលម្អិតនិងគ្រប់ជ្រុងជ្រោយ
(៥).ពង្រឹងសមត្ថភាពមន្ត្រីឱ្យចំគោលដៅ ទាំងផ្នែកច្ចេកទេស ទាំងសតិអារម្មណ៍ និងផ្នែកនយោបាយ ៕

អត្ថបទដែលជាប់ទាក់ទង