**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្រ្តីបរិស្ថាន៖ ជំហររបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ»

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសពីការចូលរួមសន្និសីទកំពូលបណ្តាភាគីលើកទី២៨ (COP-28) នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាម់រួម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ជំនួបនេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីស្តាប់សេចក្តីរាយការណ៍សង្ខេបអំពីការងាររបស់វេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈើ (UNFF) រួមទាំង លទ្ធផលរំពឹងទុកនៃសម័យប្រជុំរបស់ UNFF19 ដែលនឹងរៀបចំនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាពេលខាងមុខ រួមទាំងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបរិស្ថានទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ដែលក្នុងនោះបានកំណត់ដាក់ចេញនូវការងារអាទិភាពមានដូចជា យុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាននិងកំពុងមានការគាំទ្រ និងចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី រោងចក្រ និងអ្នកចូលរួមផ្សេងទៀត ដែលមានប្រជាជនសរុបចំនួន ៣,៤លាននាក់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏គូសបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ ក្នុងគោលបំណងដើម្បីបណ្តុះមនសិកាប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ឱ្យចូលរួមជាមួយក្រសួងបរិស្ថាន ស្រលាញ់ និងថែរក្សាព្រៃឈើដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនគ្រប់រូប។ រួមជាមួយគ្នានេះដែរ គឺការអនុវត្ត Article 6 តាមរយៈការប្រែគោលនយោបាយដែលមានស្រាប់ទៅជាការអនុវត្តជាក់ស្តែង។ ទន្ទឹមនឹងនោះ ក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់ ១០០% ដោយមិនលើកលែងចំពោះបុគ្គលដែលបង្កបទល្មើសធនធានធម្មជាតិផងដែរ។

លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ បានសម្តែងនូវការកោតសរសើរដល់ការផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការបង្កើតឱ្យមានយុទ្ធនាការទាំងនេះឡើង។ លោកស្រីបានបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការនេះគឺជាការសម្រេចចិត្ដដ៏ឆ្លាតវៃបំផុត គឺការបំផុសចលនាមហាជនឱ្យយកចិត្តទុកដាក់ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់។ លោកស្រីបានបង្ហាញពីការគាំទ្រ បញ្ជាក់ពីឆន្ទៈក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រងធនធានធម្មជាតិនេះ តាមរយៈការសិក្សា និងពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន ស្វាគមន៍ជានិច្ចចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលមានបំណងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសគឺចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចគោលដៅដើម្បីកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង