**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ ការចុះបញ្ជីស្ថិតិចំនួនអ្នកប្រើគ្រឿងញៀននៅតាមភូមិ ឃុំ សង្កាត់ក្នុងខេត្តក្រចេះនឹងធ្វើឱ្យការងារព្យាបាលស្តារនីតិសម្បទាមានប្រសិទ្ធភាព

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា គោលការណ៍ណែនាំពាក់ព័ន្ធនានាក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តក្រចេះ។

ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី បានលើកឡើងអំពីការចាត់តាំងអនុវត្តយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស្របតាមផែនការ បទបញ្ជា និងគោលការណ៍ណែនាំនានាដែលបានដាក់ចុះកន្លងមក ការអប់រំ បង្ការ ទប់ស្កាត់ បង្រ្កាប ព្យាបាល ស្តារនីតិសម្បទា ត្រួតពិនិត្យសារធាតុគីមីផ្សំ សំដៅសុខុមាលភាពរបស់ប្រជាពលរដ្ឋចៀសផុតពីបញ្ហាគ្រឿងញៀនស្របតាមឆន្ទ:របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ដោយយោងលើខ្លឹមសារគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លេខ០០២ ស.ណ.ន ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយោងលើបញ្ហាខ្វះខាតមួយចំនួន ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានស្នើសុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តក្រចេះបន្តយកចិត្តទុកដាក់ និងពិចារណារលើការចាត់ចែងដឹកនាំរៀបចំកិច្ចការមួយចំនួនដូចខាងក្រោម៖

ទី១. ត្រូវរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានឆាប់តាមស្មារតីនៃការណែនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការគណៈរដ្ឋមន្ត្រី (ដែលនេះគឺជាកិច្ចការសំខាន់ និងត្រូវយកចិត្តទុកដាក់រៀបចំជាទីបំផុត)។

ទី២. ត្រូវផ្ដោតការយកចិត្តទុកដាក់អនុវត្តនូវខ្លឹមសារ នៃឯកសារគោលការណ៍ណែនាំ ឱ្យមានប្រសិទ្ធភាពខ្ពស់នូវរាល់គ្រប់ចំណុចទាំងអស់ដែលពាក់ព័ន្ធ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តនីមួយៗ។

ទី៣. ត្រូវរៀបចំយន្តការគាំទ្រនិងតាមដានឱ្យបានច្បាស់លាស់សម្រាប់ការបញ្ជូន និង ទទួលអ្នកប្រើគ្រឿងញៀនទៅព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម និងត្រូវរៀបចំចុះបញ្ជីស្ថិតិចំនួនអ្នកប្រើគ្រឿងញៀនដែលមាននៅតាមភូមិ ឃុំ សង្កាត់ក្នុងខេត្ត ដើម្បីលើកផែនការ និងវិធានការសម្រាប់ព្យាបាល ស្តារនីតិសម្បទា ឬដោះស្រាយ ចំពោះឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

ទី៤. ត្រូវរៀបចំ និងពង្រឹងយន្តការសម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីថ្នាក់ ខេត្ត ដល់ ឃុំ សង្កាត់ ដោយផ្អែកលើលិខិតបទដ្ឋានណែនាំនាដែលមានកន្លងមក សំដៅចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងឆន្ទះមុតស្រួចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទដែលជាប់ទាក់ទង