**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ ប្រធានរដ្ឋសភាឡាវ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នៅវិមានរដ្ឋសភា នាទីក្រុងវៀងច័ន្ទ។

ជំនួបពិភាក្សាទ្វេភាគី បានធ្វើឡើងក្រោយពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការរបស់រដ្ឋសភាឡាវ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី យ៉ាងអធិកអធមនិងស្និទ្ធស្នាលជាទីបំផុត។ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានាពេលនេះថា នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីនៃប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យកាន់តែរឹងមាំ រីកចម្រើន គ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពឡើង។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរក៏បានចែករំលែកនិងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក នូវសភាពការណ៍នយោបាយសេដ្ឋកិច្ច និងសង្គមជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា រដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ បានបង្កើតឡើងក្រោយពីការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ដោយសេរីនិងយុត្តិធម៌ ដែលមានប្រជាពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត។ រដ្ឋសភានីតិកាលទី៧ មានគណបក្សនយោបាយចំនួនពីរបានឈ្នះឆ្នោត ក្នុងចំណោមគណបក្ស១៨ ដែលបានចូលរួមបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន១២០ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានឥស្សរជនវ័យក្មេងដឹកនាំ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានសមាសភាពគណៈរដ្ឋមន្រ្តីសុទ្ធសឹងវ័យក្មេងមានអាយុក្រោម៦០ឆ្នាំ ពោរពេញដោយសមត្ថភាព សីលធម៌ និងភាពស្វាហាប់ មុះមុតក្នុងដឹកនាំកសាងប្រទេស បន្តវេនពីឥស្សរជនជំនាន់មុន គឺធ្វើយ៉ាងណា ការពារថែរក្សាឱ្យបាននូវសុខសន្តិភាពនិងការលើកកម្ពស់ជីវភាពពលរដ្ឋប្រកបដោយសមធម៌និងចីរភាព តាមរយៈកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានចូលរួមអបអរសាទរចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ក៏ជាការបង្កើតបាននូវរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ ជាប្រវត្តិសាស្រ្ត។ ឯកឧត្តមក៏បានអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានិងជាស្រ្តីដំបូងនៅកម្ពុជា កាន់តំណែងសំខាន់ខាងនីតិប្បញ្ញត្តិ។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រទេសឡាវបានកំពុងអនុវត្តកម្មវិធីនយោបាយនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីទទួលរងនូវវិបត្តិការរាតត្បាតជំងឺកូវីដ១៩ និងវិបត្តិជាសកលបន្តបន្ទាប់។ ការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡាវដោយផ្តោតសំខាន់លើការភ្ជាប់ផ្លូវគមនាគមន៍ មានផ្លូវដែក និងផ្លូវល្បឿនលឿនជាមួយប្រទេសក្នុងតំបន់ និងប្រទេសជិតខាង នៅក្នុងនោះក៏មានកម្ពុជាមួយដែរ។ រដ្ឋាភិបាលឡាវ ក៏ផ្តោតជាអាទិភាពក្នុងការប្រយុទ្ធប្រឆំាងការជួញដូរគ្រឿងញៀន ផងដែរ។

ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាឡាវ បានលើកឡើងថា នៅឆ្នាំ២០២៤ខាងមុខនេះ ប្រទេសឡាវនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥។ លើបញ្ហានេះ ឯកឧត្តមបានស្នើសុំរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយគំាទ្រដើម្បីឱ្យការបំពេញកាតព្វកិច្ចរបស់ឡាវនេះទទួលបានជោគជ័យ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានស្នើរដ្ឋសភាកម្ពុជា បន្តជំរុញនិងគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀង អនុស្សរណៈនានា ដែលប្រទេសទំាងពីរបានចុះហត្ថលេខានាពេលកន្លងមក អនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនិងកាន់តែប្រសិទ្ធភាពខ្ពស់ឡើង។ ភាគីឡាវ បានអរគុណរដ្ឋសភាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ព្រមទាំងការបណ្តុះបណ្តាលជំនាញនានាលើការងារសភាតាមគ្រប់រូបភាពមានទំាងសិក្សាផ្ទាល់និងតាមអនឡាញ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគាំទ្រការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា រាល់សំណូមពរនិងការលើកឡើងរបស់ឯកឧត្តមប្រធាន ស្របនឹងឆន្ទៈនិងគោលបំណងរបស់រដ្ឋសភាកម្ពុជាដែរ។ រដ្ឋសភាកម្ពុជា បានគាំទ្រការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអាយប៉ា លើកទី៤៥ របស់រដ្ឋសភាឡាវ នៅក្នុងឆ្នាំ២០២៤ខាងមុខ។ សម្តេចបានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងប្រទេសទំាងពីរ ដែលមិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងសងខាងនោះទេ។ តែជាការរួមចំណែកការកសាងសុខសន្តិភាព ការពង្រឹងពហុភាគីនិយមក្នុងតំបន់និងពិភពលោកផងដែរ។

សូមជម្រាបថា បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរួចហើយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តមបណ្ឌិត Xaysomphone Phomvihane បានអញ្ជើញទៅដាំដើមឈើទុកជាអនុស្សាវរីយ៍នៅក្នុងបរិវេណវិមានរដ្ឋសភាឡាវ ៕

អត្ថបទដែលជាប់ទាក់ទង