**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សហជីព និងកម្មករ ថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជួយសម្រាលបន្ទុកជីវភាពគ្រួសារ

ភ្នំពេញ៖ សហជីព និង កម្មករ សាទរចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ព្រោះកម្មវិធីនេះជួយសម្រាលបន្ទុកជីវភាពគ្រួសារក្នុងការថែទាំសុខភាព ក្រោយពីរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣។

ការលើកឡើងរបស់សហជីព និង កម្មករ យ៉ាងដូច្នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិត ឬបងប្អូនប្រជាពលរដ្ឋម្នាក់ជាមធ្យម ត្រូវចំណាយ ២៥០ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាពនេះ ជាហេតុធ្វើឲ្យបងប្អូនកម្មករនិយោជិក ឬប្រជាពលរដ្ឋមួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះជាមួយគ្រូពេទ្យញឹកញាប់ រហូតជួនកាលបណ្ដាយឲ្យខ្លួនឈឺ ដល់ដំណាក់កាលធ្ងន់ធ្ងរពិបាកក្នុងការជួយឱ្យទាន់ពេលវេលា។

ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទិ្ធកម្មករកម្ពុជាបានលើកឡើងថាការអនុវត្តរបបសន្តិសុខសង្គមនេះគឺជាការបង្ហាញការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលបន្ថែមទៀតចំពោះសុខុមាលភាពប្រជាពលរដ្ឋ ព្រមទាំង ជួយកាត់បន្ថយការចំណាយបន្ទុកក្នុងគ្រួសារ។

លោកបានលើកឡើងថា៖ « របបសន្តិសុខសង្គមនេះធ្វើឲ្យបុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក
ប.ស.ស. គឺទទួលបានផលប្រយោជន៍ដូចៗគ្នា។ ដោយគ្រាន់ តែបង់ភាគទាន ១ ៥៦០០រៀល តែប៉ុណ្ណោះ ទទួលសេវាថែទាំព្យាបាលជំងឺដូចបងប្អូនកម្មករ-កម្មការិនីដែរ។
ចំណែកកម្មការិនីរោងចក្រម្នាក់ឈ្មោះ ហាន មុំ បានលើកឡើងថា លោកស្រីសប្បាយចិត្តនៅពេលមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ ព្រោះលោកស្រីមានគ្រួសារជាអ្នករត់ម៉ូតូឌុប ហើយលោកស្រីចង់ឲ្យគ្រួសារមានប័ណ្ណ ប.ស.ស. ដែរដើម្បីថែទាំសុខភាពដូចគ្នា។

កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំជាកម្មការិនីរោងចក្រ មានប័ណ្ណ ប.ស.ស. រួចហើយ តែគ្រួសារខ្ញុំជាអ្នករត់ម៉ូតូឌុប គាត់ចង់បានប័ណ្ណ ប.ស.ស. ដែរ ។ ខ្ញុំសប្បាយចិត្តពេលលឺមានកម្មវិធីនេះ ព្រោះប័ណ្ណ
ប.ស.ស. មានសារៈសំខាន់ណាស់ ដោយសារកន្លងមក ពេលឈឺល្មមៗអត់ហ៊ានទៅពេទ្យទេដោយជីវភាពខ្វះខាត»។

កម្មការិនីរូបនេះនិយាយបន្ថែមថា ការព្យាបាលនៅមន្ទីរពេទ្យម្តងៗ លោកស្រីត្រូវចំណាយអស់ប្រហែល ១០ ទៅ ២០ម៉ឺន តែនៅពេលមានប័ណ្ណ ប.ស.ស. គឺជួយសម្រាលចំណាយរបស់លោកស្រីច្រើនណាស់។

កម្មការិនីរូបនេះនិយាយថា៖ « ខ្ញុំចង់ឃើញ សមាជិកផ្ទះខ្ញុំមានប័ណ្ណប.ស.ស. ដូចៗគ្នា ព្រោះពេលមានប័ណ្ណ
ប.ស.ស. អត់សូវភ័យរឿងពេលឈឺ ដោយសារអត់មានថវិកាព្យាបាល ។ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលដែលបង្កើតឲ្យមានកម្មវិធីនេះជួយប្រជាពលរដ្ឋ»។

សូមជម្រាបថា កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង « កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានប្តី ឬ ប្រពន្ឋ និងកូនក្នុងបន្ទុកអាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០ រៀលគឺបងប្អូនអាចទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។បន្ថែមពីនេះសម្រាប់បុគ្គលស្វ័យនិយោជន៍ជាស្រ្តីដែលបង់ភាគទានបាន ៩ខែ ក្នុង អំឡុង ១២ខែ នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន , និងវិភាជន៍ប្រាក់បូជាសពនៅពេលទទួលមរណភាព។

របាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ទៀតថា ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះនឹងគ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ប្រមាណជាង ៣លាននាក់បន្ថែមដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្របដណ្តប់ប្រជាជនសរុបប្រមាណជាង៥លាននាក់ ៕

អត្ថបទដែលជាប់ទាក់ទង