**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

អគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាព អញ្ជើញបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី (កម្ពុជា-កូរ៉េ-អសប) ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា​-កូរ៉េ-អសប ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់។ ក្នុងនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Joseph Scheuer អ្នកសម្របសម្រួល អសប ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក Koh Hyeon Seok នាយសេនាធិការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម Joseph Scheuer និង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក Koh Hyeon Seok ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាព ដែលត្រូវបាន អង្គការសហប្រជាជាតិ ជ្រើសរើសជាប្រទេសមួយ ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រះរាជាណាចក្រថៃឡង់ សាធារណរដ្ឋឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះវិលជុំរយៈពេល២ឆ្នាំម្តង លើគម្រោងហ្វឹកហ្វឺនត្រីភាគីនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ឯកឧត្តម Shinzo ABE អតីតនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន ដែលផ្តួចផ្តើមគម្រោងនេះឡើង ក្នុងកិច្ចប្រជុំកំពូល ស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤ ក្នុងគោលបំណងគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំង និងសូមថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលបានឧបត្ថម្ភគាំទ្រដល់ដំណើរការនៃគម្រោងនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍បន្ថែមថា វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា​-កូរ៉េ-អសប ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នេះ គឺការហ្វឹកហ្វឺនលើកទី១ ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដោយក្រុមយោធាចារ្យសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកការយល់ដឹងបន្ថែម លើជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់សម្រាប់ស្ថាបនាចំណង់ផ្ដេក និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឈន៍ប្រទេសជាតិផង ជាពិសេសដើម្បីគាំទ្រដល់ដំណើរការស្តារសន្តិភាព និងសន្តិសុខ ក្នុងតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក Koh Hyeon Seok បានថ្លែងថា គិតចាប់ពីថ្ងៃនេះ សម្រាប់រយៈពេល ០៤សប្តាហ៍ខាងមុខ គ្រូយោធាចារ្យជំនាញ​វិស្វកម្ម​​កូរ៉េ​ខា​ងត្បូង​​នឹងបង្រៀនវគ្គហ្វឹកហ្វឺនគ្រឿងចក្រធន់ធ្ងន់នៅសាលា PKO ហើយយើងក៏នឹងបើកដំណើរការអប់រំ និងបណ្តុះបណ្តាលថ្មីសម្រាប់អង្គភាពវិស្វកម្ម PKO ដើម្បីឱ្យមានភាពស្ទាត់ជំនាញក្នុងប្រតិបត្តិការប្រើប្រាស់ឧបករណ៍នីមួយៗ​ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា លោកពិតជាមានទំនុកចិត្តថា ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាង​សាធារណរដ្ឋកូរ៉េ និង​កម្ពុជា ​នឹងកាន់តែស៊ីជម្រៅ និងអភិវឌ្ឍបន្ថែមទៀត តាមរយៈ​សកម្មភាព​​របស់មន្រ្តី​ក្នុង​សាលា​ហ្វឹកហ្វឺរក្សាសន្តិភាព។

ឯកឧត្តម Josep​h Scheuer បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវគ្គហ្វឹកហ្វឺននេះឡើង។ លោកបានបន្តថា វគ្គ​ហ្វឺកហ្វឺន​នេះ​មាន​លក្ខណៈ​ពិសេសពីរ​យ៉ាង គឺ ​ជា​វគ្គ​ដំបូង​ដែល​រៀបចំ​ដោយ គម្រោងត្រីភាគី នៅ​កម្ពុជា ហើយក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដំបូងនៃការហ្វឹកហ្វឺនរួមគ្នា”ត្រីភាគី” រវាងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិផងដែរ។ ការចាប់ផ្តើមនៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រវិស្វកម្មធុនធ្ងន់នៅកម្ពុជាថ្ងៃនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដើម្បីសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងខិតខំ​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់យកនូវរាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី​ និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវ​ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែង​ក្នុង​តំបន់​បេសកកម្ម ជាពិសេស គឺត្រូវបានជ្រើសរើសដោយយោចារ្យកូរ៉េ និងទទួលស្គាល់ពីសំណាក់មន្រ្តីអង្គការសហប្រជាជាតិ ដើម្បីឱ្យក្លាយជាគ្រូបង្គោលសម្រាប់បង្វឹកដល់កម្លាំងវិស្វកម្មត្រៀមចេញបំពេញបេសកកម្មនាពេលដ៏ខ្លីខាងមុខនេះ។គួរបញ្ជាក់ផងដែរថា គិតចាប់ឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបចំនួន៩២០៧នាក់ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ឆាត លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យេម៉ែន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជា៖ វិស្វកម្មពហុជំនាញ វិស្វកម្មព្រលានយន្តហោះ បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កម្លាំងសរុប ៨៤៨នាក់ នារី ១៤៤ នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន ៥ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល ម៉ាលី និងកុងហ្គោ ៕

អត្ថបទដែលជាប់ទាក់ទង