**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សម្ដេចធិបតី៖ «ម្សៀចាស់វស្សា» ទំនងជាមិនបានរៀនដល់ថ្នាក់បណ្ឌិតឡើយ ទើបពុំបានយល់ដឹងទាល់តែសោះ ពីការសិក្សាកម្រិតថ្នាក់បណ្ឌិត

ភ្នំពេញ៖ ក្រោយទណ្ឌិត សម រង្ស៊ី ចេញមករិះគន់តាមបណ្ដាញសង្គមប៊ុក ចំពោះនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេចធិបតី, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្ម និងហៅទណ្ឌិតរូបនោះថាជា «ម្សៀចាស់វស្សា» និងថាម្សៀនេះទំនងជាមិនបានរៀនដល់កម្រិតថ្នាក់បណ្ឌិតនោះឡើយ ទើបបានជាពុំបានយល់ដឹងទាល់តែសោះអំពីការសិក្សានូវកម្រិតថ្នាក់បណ្ឌិត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំថាអីក៏យ៉ាប់ម៉្លេះ អីក៏ល្ងង់ម៉្លេះលោក ! ខ្ញុំមិនបានហាមសាលានោះទេ ប៉ុន្តែសាលាគេមានគោលការណ៍លាក់ការណ៍និស្សិតរបស់គេ មិនមែនតែនិក្ខេបបទរបស់ខ្ញុំទេ និក្ខេបបទរបស់អ្នកណាក៏ដោយ បើអ្នកឯងសុំគេមិនបាន អ្នកឯងមកសុំខ្ញុំទៅ ខ្ញុំឱ្យ ! ចាំបាច់ចុះកាសែត»។

សម្តេចធិបតីថា មិនមានរឿងអ្វីដែលត្រូវលាក់និក្ខេបបទនោះទេ។ សម្ដេចរំលឹកថា និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច គឺសម្ដេចបានសរសេរអំពីសហគ្រាសធុនតូច និងមធ្យម ដែលសារៈសំខាន់របស់វា គឺជំរុញសេដ្ឋកិច្ចរបស់ជាតិ ហើយនៅក្នុងនោះ សម្ដេចក៏បានបង្ហាញ អំពីកត្តាអ្វីខ្លះដែលនាំឲ្យសហគ្រាសធុនតូច និងមធ្យមទាំងនោះអាចដំណើរការ រីកចម្រើនបាន។

សម្តេចបន្ថែមថា «ពេលខ្ញុំសរសេរនិក្ខេបបទនោះ ខ្ញុំត្រូវការប្រមូលទិន្នន័យ ដើម្បីយកមកធ្វើការវិភាគ បទពិសោធន៍ពីប្រទេសផ្សេងៗ យកមកវិភាគដើម្បីចេញជារូបមន្តមួយ មកចូលរួមធ្វើការដាក់នៅក្នុងប្រទេសណាក៏បានដែរ រួមទាំងកម្ពុជា»។

សម្តេចក៏បានបង្ហើបផងដែរ អំពីការសរសេរសារណា នៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សម្ដេច ដោយយបានសរសេរអំពីការដោះស្រាយបញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា ពេលនេះសម្ដេចក៏បានជួយផ្តល់គោលនយោបាយដល់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅក្នុងការអភិវឌ្ឍ និងដោះស្រាយបញ្ហាដីធ្លីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង