**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សម្តេចធិបតី ចោទសួរក្រុមប្រឆាំងថា តើគិតដល់ពលរដ្ឋនៅអ៊ីស្រាអែលពិតប្រាកដទេ? ឬក៏បានត្រឹមតែចេញវីដេអូឃ្លីប Facebook ហើយក៏បាត់ទៅវិញ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរ ទៅកាន់ក្រុមប្រឆាំងនោះវិញថា តើអ្នកដែលអួតថាគិតគូរពីប្រយោជន៍ប្រជាពលរដ្ឋនោះ បានធ្វើអ្វីខ្លះដើម្បីប្រជាពលរដ្ឋ ឬបានត្រឹមតែចេញវីដេអូឃ្លីបបង្ហោះលើ Facebook ហើយក៏បាត់ទៅវិញ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅ បណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៥ តុលា សម្តេចធិបតី បានចោទសួរទៅកាន់អ្នកនយោបាយចាស់វស្សា ដែលអួតរឿងរៃអង្គាសលុយទិញសំបុត្រយន្តហោះ ឱ្យនិស្សិតខ្មែរត្រឡប់មកកម្ពុជាវិញនោះ ជាង១០ថ្ងៃហើយនៅមិនទាន់ធ្វើ ប៉ុន្តែបើសម្រាប់ខ្លួនឯងវិញ ជិះយន្តហោះទៅរៃអង្គាសដល់បារាំង អាមេរិក អូស្ត្រាលី។

ចំពោះប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសអ៉ីស្រាអែលវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានជាប់ជាប្រចាំ ដោយតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរាយការណ៍ជូនសម្តេច៤ដងក្នុង ១ថ្ងៃពីសុខទុក្ខរបស់បងប្អូននៅទីនោះ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំសុំនិយាយបន្តិចពាក់ព័ន្ធរឿងនៅអ៉ីស្រាអែល ខ្ញុំឃើញច្រើណាស់ អ្នកនយោបាយចាស់វស្សាខ្លះ ចេញមកវៃរដ្ឋាភិបាល ហើយមានអ្នកខ្លះអួតណាស់ រករៃអង្គាសទិញសំបុត្រយន្តហោះឱ្យនិស្សិតមកវិញ មកដល់ម៉ោងនេះជាង១០ថ្ងៃហើយ អត់មានឃើញប្រកាសរៃអង្គាសលុយ តែបើគាត់ជិះយន្តហោះទៅបារាំង អាមេរិក អូស្ត្រាលី ទៅអង្គាសលុយខ្លួនឯងញឹក។ ចោទថារដ្ឋាភិបាលខ្មែរ គ្មានយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចរបស់ខ្លួ​ន តាមរដ្ឋធម្មនុញ្ញការពារអាយុជីវិតប្រជាពលរដ្ឋ។ ជីវិតប្រជាពលរដ្ឋ គឺជាគោលដៅធំដែលយើងបានធ្វើ និងខិតខំធ្វើ ក្នុងរយៈពេល៤៤ឆ្នាំនេះ ចាប់តាំងពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ កូវីដ សង្គ្រោះជីវិតប្រជាពលរដ្ឋ […] ថ្ងៃមុនខ្ញុំបានចេញសារនយោបាយជាបន្តបន្ទាប់ ដើម្បីជម្រាបបងប្អូន ប៉ុន្តែនៅមានអ្នកកេងចំណេញនយោបាយមួយចំនួន ប៉ុន្តែសួរថាអ្នកទាំងអស់ ដែលអួតនេះ គិតពីផលប្រយោជន៍ប្រជាពលរដ្ឋដែរទេ ត្រឹមតែឡើងមួយឃ្លីប ពីរឃ្លីបលើ Facebook ហើយ លេងគិតបាត់ហើយទៅនិយាយរឿងអ្វីផ្សេង បើគេគិតប្រជាពលរដ្ឋ គិតជាប់ជាប្រចាំ» ៕

អត្ថបទដែលជាប់ទាក់ទង