**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

ចាប់ខ្លួនក្មេងទំនើង ៣នាក់ ក្រោយធ្វើសកម្មភាព យកដុំថ្មគប់ លើជនរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យដួលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកម៉ាឡៃ

 

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន ស្រុកម៉ាឡៃ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល បានឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ករណីប្រើដុំ ថ្មគប់ ទៅលើជនរងគ្រោះ កំពុងជិះម៉ូតូ ឱ្យដួលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅភូមិស្វាយព្រៃ ឃុំស្រឡៅ ស្រុកម៉ាឡៃ ហើយនៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ បានបញ្ជូនទៅការិយាល័យព្រហ្មទ័ណ្ឌ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំ រឿង បញ្ជូនក្មេងទំនើង ៣ នាក់នេះ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ថា ជនសង្ស័យជាក្មេងប្រុសទំនើង ចំនួន៣ នាក់ ដែលបានត្រូវឃាត់ខ្លួននោះ មានៈ ១.ឈ្មោះ វេត បូរី អាយុ១៥ឆ្នាំ , ២.ឈ្មោះ សៅ ទីងសែង អាយុ១៦ឆ្នាំ និង៣.ឈ្មោះ សំ ផុង អាយុ១៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិ ស្វាយព្រៃ ឃុំស្រឡៅ ស្រុកម៉ាឡៃ មានក្មេងទំនើងមួយក្រម មានគ្នា ៣ នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1S.4305 បានឈប់លើ ដងផ្លូវ ហើយយកដុំថ្មគប់ទៅលើជនរងគ្រោះ ២ នាក់ ដែលកំពុងជិះម៉ូតូម៉ាកហុងដា ឌ្រីម គ្មានផ្លាកលេខ បណ្ដាលឱ្យជនរងគ្រោះ បានដួលបោកក្បាល លើដងផ្លូវ គឺ១-ឈ្មោះ ដា ភេទប្រុស អាយុ១៨ឆ្នាំ ចំក្បាលផ្នែកខាងក្រោយ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ២-ឈ្មោះ ប៉ាវ ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ចំក្បាល ទ្រូង បណ្តាលឱ្យរងរបួសធ្ងន់ ។ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ។

ក្រោយទទួលព័ត៌មាននោះ កម្លាំងនគរបាលជំនាញ​នៃអធិការដ្ឋានស្រុកម៉ាឡៃ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនើងបាន ៣ នាក់ និងម៉ូតូ ១គ្រឿង ដែលជាមធ្យោបាយ សម្រាប់ប្រព្រឹត្តបទ ល្មើស ហើយបាននាំយកទៅសាកសួរចម្លើយ។

ជនដៃដល់ និងបក្ខពួក បានសារភាពថា ពួកគេ បានរៀបគម្រោង និងតាមដានជនរង គ្រោះ ហើយបានសងសឹក ដូចបំណង គឺគប់ដុំថ្ម ឱ្យជនរងគ្រោះ ស្លាប់ និងរងរបួស ដូច្នេះ ។ ពួកគេ បានបន្តថា តាមពិត ជនរងគ្រោះ ពីមុន ជាជនបង្កទេ ។ ព្រោះពួកខ្លួន មានទំនាស់ គំនុំជ្រាលជ្រៅណាស់ ជាមួយគ្នា រឿងហាមមើលមុខ​និងធ្វើសកម្មភាព ឌីដង នៅទឺកដី (ភូមិ) របស់ខ្លួន ហើយក៏ទាក់ទងនឹងទំនាក់ទំនងស្នេហានឹងនារី ដែលពួកខ្លួន បានតាំងចិត្តស្រឡាញ់ផងដែរ ។

ក្រោយនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ទទួលសំណុំរឿងនេះ ក៏បានសាកសួរចម្លើយបន្ថែម ហើយ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃទី ២២ ខែតុកា ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង