ក្រោយពីមានការផ្សព្វផ្សាយករណីផ្លោះរបងចូលទៅក្នុងផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅសង្កាត់បឹងកក់១ សមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ខ្លួនចំនួន២នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចដីឡូតិ៍លេខ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីផ្លោះរបងចូលទៅក្នុងផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះលេខ៦ ផ្លូវលេខ២៨៥ ក្រុម៥២ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សុខ វិត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើអេតចាយ ទីលំនៅមិនពិតប្រាកដ។ ២-ឈ្មោះ វ៉ន ខេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។ សម្ភារៈចាប់យក៖ ទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ ខ្មៅ, កុំព្យូទ័រយួរដៃ(ឡេបថប់) ម៉ាកACER ពណ៌ ខ្មៅ។ សម្ភារៈបាត់បង់៖ម៉ាស៊ីនត្រជាក់ ម៉ាកPANASONIC ចំនួន០២ គ្រឿង និងស៊ុមម៉ាស៊ីនត្រជាក់ចំនួន ០១។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
