**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កងទ័ពជើងគោកកម្ពុជា ចូលរួមកម្មវិធីពិព័រណ៍លម្ហអាកាស និងការពារជាតិ អន្តរជាតិ នៅទីក្រុងសេអ៊ូល ឆ្នាំ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញចូលរួមវេទិការសន្តិសុខ និងពិព័រណ៍ការពារជាតិ( ADEX 2023 ) ចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េមានប្រតិភូចំនួន ១៦ប្រទេស ដែលជាសមាជិកអាស៊ានបានចូលរួម និងមានប្រទេសចំនួន ២៥ប្រទេសទៀត បានមកដាក់បង្ហាញឧស្សាហកម្មសព្វាវុធប្រទេសនីមួយៗ របស់ខ្លួន ដែលមានសហករជាមួយប្រទេសកូរ៉េ ។

តាមការវាយតម្លៃពីក្រុមការងាររៀបចំអាចមានអ្នកទស្សនាជាតិ និងអន្តរជាតិប្រមាណ ១០០,០០០ នាក់។

សូមបញ្ជាក់ថា វេទីការពិព័រណ៌លម្ហអាវកាស និងពិព័រណ៍ការពារជាតិ( ADEX Korea 2023 ) នៅសាធារណរដ្ឋកូរ៉េមានគោលបំណង យល់ដឹងលើតួនាទី និងសារៈសំខាន់របស់កងទ័ព ដើម្បីឆ្លើយតបពី ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការអន្ដរជាតិក្នុងការប្រឈម និងការគំរាមកំហែងខាងផ្នែកសន្តិសុខសកល ភេវរកិច្ចបរទេស គ្រោះមហន្តរាយ និងការជួយសង្រ្គោះ គ្រោះមហន្តរាយនានា លើសកលលោក។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាមួយឯកឧត្តម Park Jeong_Hwan នាយសេនាធិការ កងទ័ពជើងគោក នៃសាធារ៉ណរដ្ឋកូរ៉េ ។

ឧត្តមសេនីយ៍ឯក អ៊ួន សារឿន ក៏បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-កូរ៉េ សហការល្អតាមដែនការ (Mou) ជួយជម្រុញអំពីសម្ភារៈដោះមីន នឹង Miles Systems ដែលបានព្រមព្រៀងគ្នាកន្លងមករវាងកងទ័ពជើងគោកទាំងពីរ។

ជាការឆ្លើយតប ឯកឧត្ដម Park Jeong_Hwan នាយសេនាធិការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ បានស្វាគមន៍ និងរីករាយចំពោះកម្ពុជា ដែលបានចូលរួមវេទិការសន្តិសុខ និងពិព័រណ៍នេះហើយ ក៏បានលើក ឡើងពីគោលបំណង និងមានផែនការជួយដល់កងទ័ពជើងគោកកម្ពុជា៖
-ការបណ្ដុះបណ្តាលធនធានមនុស្ស
-ការផ្លាស់ប្ដូរបទពិសោធន៍គ្នារវាងប្រទេសទាំងពីរ
-បន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី (MOU) ឱ្យបានល្អប្រសើរថែមទៀត
-តាមដានសម្ភារៈដែលកងទ័ពកម្ពុជា បានលើកឡើងក្នុងជំនួបទ្វេភាគី ដូចជាសម្ភារៈដោះមីន និង Miles’ Systems ដែលបានពិភាក្សាគ្នាទ្វេភាគីកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង