**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី

ជីដូនហាមមិនឲ្យទៅលេងទឹកវាលស្រែ ពេលលួចទៅជួបរឿងគួរឱ្យសង្វែគ

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ក្នុងចំណោមគ្នីគ្នា០៣នាក់បានលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២.១០.២០២៣ វេលាម៉ោង១៤និង៣០នាទីនៅចំណុចប្រឡាយផ្លូវក្របី នៅប៉ែកខាងជើងស្ពានដែករហាល(ផ្លូវជាតិលេខ៦)ចំងាយប្រហែល៥០០ម៉ែត្រមកកន្លែងកើតហេតុទឹកមានជំរៅប្រហែល២ម៉ែត្រជាង ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ក្មេងរងគ្រោះឈ្មោះពាន់ បញ្ញា ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ តាមការបំភ្លឺ ឈ្មោះ វ៉ាន់ សៀវម៉េង ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃទី១២.១០.២០២៣ប្រហែលជាម៉ោង១១ជាង ខ្លួននឹងមិត្តភក្តិចំនួន០៣នាក់ទៀត ៖  ១.ឈ្មោះ ពាន់ បញ្ញា(ជនរងគ្រោះ) ,   ២.ឈ្មោះជួ សុជិន ភេទប្រុស អាយុ០៩ឆ្នាំ ភូមិជាមួយគ្នា , ៣.ឈ្មោះ រឿត ផានិត ភេទប្រុស អាយុ០៩ឆ្នាំភូមិជាមួយគ្នា បាននាំគ្នាមុជទឹកលេងក្នុងប្រឡាយផ្លូវក្របី ស្រាប់តែពេលនោះ ឈ្មោះពាន់ បញ្ញា បានរអិលជើងធ្លាក់ចូលទឹកជ្រៅបណ្តាលឲ្យលង់ទឹកស្លាប់នៅទីនោះ។ ឃើញដូច្នោះខ្ញុំបាទនឹងមិត្តភក្តិ០២នាក់ទៀតក៏នាំគ្នាត្រឡប់មកផ្ទះវិញដើម្បីទៅប្រាប់លោកយាយជនរងគ្រោះ។

នគរបាលបានបន្តថា៖តាមការបំភ្លឺឈ្មោះ លឿង សារឿម ភេទស្រី អាយុ៦០ឆ្នាំ(ជីដូនសាកសព)ភូមិជាមួយបញ្ជាក់ថា នៅថ្ងៃទី១២.១០.២០២៣ វេលាម៉ោង១១.០០នាទី ចៅគាត់ ឈ្មោះ ពាន់ បញ្ញា បានសុំគាត់ទៅដើរលេងនៅវាលស្រែ គាត់បានហាមមិនឲ្យទៅទេ តែចៅគាត់ពីស្តាប់ឡើយ ហើយលួចចេញទៅបាត់ទៅ។នៅថ្ងៃដដែលប្រហែលជាម៉ោង១រសៀល មានក្មេងប្រុសឈ្មោះវ៉ាន់ សៀវម៉េង អាយុ០៩ឆ្នាំ នៅភូមិជាមួយគ្នាបានប្រាប់ថា ចៅរបស់គាត់ឈ្មោះ ពាន់ បញ្ញា បានលង់ទឹកស្លាប់នៅឯប្រឡាយផ្លូវក្របី។

នគរបាលបានបញ្ជាក់ថា៖ក្រោយទទួលបានព័ត៌មានបានបង្កើតគណៈកម្មការត្រួតពិនិត្យសពក្មេងរងគ្រោះមានសមាសភាព នគរបាល ក្រុមប្រឹក្សាឃុំរហាល  គ្រូពេទ្យមណ្ឌលឃុំរហាល  មេភូមិនិងជីដូនសព ។តាមការពិនិត្យក្មេងរងគ្រោះមិនមានស្លាកស្នាមអ្វីទាក់ទិននឹងរឿងឃាតកម្មនោះឡើយ គឺពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង