**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រាជរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានចំនួន ៤៣លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការចាត់តាំងរបស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Governors) កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Sharm el-Sheikh នៃប្រទេសអេហ្ស៊ីប ក្រោមប្រធានបទ «កំណើនប្រកបដោយចីរភាពនៅក្នុង បរិការណ៍សេដ្ឋកិច្ចសាកលដ៏លំបាកមួយ (Sustainable Growth in a Challenging World)»។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នេះផងដែរ, នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ែន ធីរុង្គ និងតំណាងធនាគារ AIIB ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទាន សហប្រតិបត្តិការ សម្រាប់គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ (Cross-border Livestock Health and Value Chain Infrastructure Improvement Project) ដែលមានទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារអាម៉េរិក ដែលក្នុងនោះហិរញ្ញប្បទានសម្បទានពី AIIB ចំនួន ៣៣ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីមូលនិធិបង្ការ, ការត្រៀមខ្លួន និងការឆ្លើយតបជំងឺរាតត្បាត (Pandemic Prevention, Preparedness and Response Facility Trust Fund) ចំនួន ១០ លានដុល្លារអាម៉េរិក។

គម្រោងនេះ ជាគម្រោងសហហិរញ្ញប្បទាន រវាងធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB) និង AIIB ដែលមានទឹកប្រាក់សរុប ១២៨.៧៨ លានដុល្លារអាម៉េរិក ក្នុងនោះហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ចំនួន ៦២.៩ លានដុល្លារអាម៉េរិក និងថវិកា បដិភាគរាជរដ្ឋាភិបាលចំនួន ២២.៨៨ លានដុល្លារអាមេរិក។

គម្រោងមានគោលបំណង៖ ១. លើកកម្ពស់ផលិតកម្ម និងការចិញ្ចឹមសត្វប្រកបដោយគុណភាព និងអនាម័យ, ២. ពង្រឹងសុវត្ថិភាពសុខភាពសត្វ និងមនុស្ស, បង្ការ និងទប់ស្កាត់ជំងឺឆ្លង និង៣. លើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ ព្រំដែន ក្នុងចំណោមប្រទេសនានានៃមហាអនុតំបន់ទន្លេមេគង្គ រួមមានកម្ពុជា, ឡាវ, វៀតណាម, ថៃ និងចិន។ គម្រោងនេះ នឹងអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅ ចំនួន ០៦ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តឧត្តរមានជ័យ, ខេត្តព្រៃវែង, ខេត្តសៀមរាប និងខេត្តតាកែវ។

ឯកឧត្តម ប៉ែន ធីរុង្គ បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរបស់ AIIB ដែលជាដៃគូអភិវឌ្ឍន៍ថ្មីមួយ របស់កម្ពុជា ហើយបានផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងដំបូងបំផុតនៅកម្ពុជា កាលពីឆ្នាំ២០២០ ក្រោម ក្របខណ្ឌមូលនិធិស្តារវិបត្តិនៃជំងឺកូវីដ-១៩ (COVID-19 Crisis Recovery Facility)។

គម្រោងសុខភាពសត្វឆ្លង កាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ជាគម្រោងហិរញ្ញប្បទានសម្បទានទី៣ របស់ AIIB ដែលនេះបានឆ្លុះបញ្ជាំងឱ្យឃើញអំពីការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែធំ និងរឹងមាំរវាងកម្ពុជា និង AIIB។

ឯកឧត្ដម ប៉ែន ធីរុង្គ បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ AIIB ដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងស្តារសេដ្ឋកិច្ចកម្ពុជាពីផលប៉ះពាល់នៃការ រាតត្បាតជំងឺកូវីដ-១៩ ហើយ AIIB នឹងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ក្នុងការ អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង