**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

កម្ពុជា មា​នមោទនភាព ដែលបានធ្វើជាម្ចាស់ផ្ទះ នៃលំហាត់ហ្វឹកហ្វឺនពហុជាតិ បោសសម្អាតមីនលើកដំបូង


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា កម្ពុជាមា​នមោទនភាពជាមួយនឹងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ ដែលបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចសហការក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ លើកកម្ពស់ភាពជឿជាក់គ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថាការរៀបចំលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិរួមគ្នាជាមួយសិក្ខាកាមយោធាមកពីប្រទេសផ្សេងៗ គឺមិត្តភាព ផ្សព្វផ្សាយសន្តិភាពតំបន់ និងការអភិវឌ្ឍន៍មានចីរភាព ដែលបានបង្ហាញថា ទោះបីពណ៌សម្បូរ ជាតិសាសន៍ខុសគ្នា ប៉ុន្តែក្នុងគោលបំណងតែមួយ គឺបោសសម្អាតមីនមនុស្សធម៌ ដើម្បីសន្តិភាព។

ការលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។

លំហាត់ហ្វឹកហ្វឺនពហុជាតិនេះ មានរយៈពេល ២៣ថ្ងៃ ចាប់តាំងពីថ្ងៃទី០១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានប្រារព្ធពិធីបើកកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅឯសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន (Yang BinBin) នាយរងសេនាធិការសម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន ជាសហប្រធាន ដោយមានការចូលរួមពី នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យជាតិ-អន្តរជាតិជាច្រើន។

គោលបំណងនៃការលំហាត់ពហុជាតិនេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រទេសក្នុងអាស៊ាន និងប្រទេសដៃគូដទៃទៀត ដោយក្នុងនោះមានកងកម្លាំងពហុសាសន៍សរុប៤៥០នាក់ មកពី ១៤ប្រទេសរួមមាន៖ កម្ពុជា ចិន អូស្ត្រាលី ប្រ៊ុយណេដារូសាឡឹម ឥណ្ឌា ឥណ្ឌូនេស៊ី ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាមជាដើម ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន ឆ្នាំ២០២៥ ជាពិសេសគឺគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»។

លំហាត់ហ្វឹកហ្វឺនពហុជាតិលើទីលាននេះ ផ្តោតទៅលើវិញ្ញាសារបោសសម្អាតមីន មនុស្សធម៌ កម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រោះបឋមជាដើម ទន្ទឹមនឹងនោះ មានបើកវេទិកាសម្រាប់ពិភាក្សា និងដកពិសោធន៍ ក្នុងកម្រិតអង្គការជំនាញអន្តរជាតិ និងមានវិជ្ជាជីវៈ មកពីបណ្តាប្រទេសចូលរួម ក្រោមប្រធានបទ «ការអភិវឌ្ឍន៍ នៃឧបករណ៍បោសសម្អាតមីន និងបច្ចេកទេសវិទ្យា នវានុវត្តន៍ និងការប្តូរបទពិសោធន៍»។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមនុស្សធម៌ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក» បានដំណើរការទៅដោយរលូន ប្រសិទ្ធភាព និងជោគជ័យ ដោយបានបង្ហាញអំពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីទទួលជោគជ័យ នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន លើកទី៣ ឆ្នាំ២០២២ និងភាពជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅនេះ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឈុំ សុជាត ក៏សូមថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិក ADMM-Plus EWG on HMA ទាំងអស់ ដែលបានចូលរួម និងគាំទ្រក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសផ្នែកជំនាញសកម្មភាពកម្ចាត់មីនមនុស្សធម៌ ដើម្បីចូលរួមចំណែកថែរក្សាស្ថិរភាព សន្តិសុខ និងសន្តិភាព នៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង