**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិទ័ពសៀម និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិទ័ពសៀម និងភូមិស្លក្រាម ប្រារព្ធ ធ្វើ ឡើង នៅវត្ត សុវណ្ណារាមភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការចូលរួមពីលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយា ដីខេត្ត លោក ប៊ុន ស៊ីវ អភិបាលរងស្រុកស្វាយ ចេក អ្នកពាក់ព័ន្ធ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋបានចូលរួមផងដែរ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយា ដី បានបញ្ជាក់ថា ការចុះបញ្ជី មាន២ប្រភេទ   ១-ចុះបញ្ជី ដាច់ដោយដុំ ដោយម្ចាស់ក្បាលដី ត្រូវធ្វើសុំស្នើពីមន្ទីរ ដើម្បីធ្វើការវាស់ ធ្វើប្លង់កម្មសិទ្ធ, ២-ចុះបញ្ជី លក្ខណៈ ជាប្រព័ន្ធ ។

លោកបន្តថា មុនឈានដល់ការចេញប្លង់កម្មសិទ្ធស្រប់បាន ត្រូវឆ្លងកាត់៥ចំនួន៥ដំណាក់កាល។  ក្នុងអាណត្តិថ្មី ក្រោមការដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដី ដាក់ចេញផែន ធ្វើយ៉ាងការចុះបញ្ជីដីធ្លី ឱ្យបានចប់ត្រឹមឆ្នាំ២០២៧ ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានលើកឡើងថា កន្លងមក ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលមានបញ្ហាវិវាទដីធ្លីជាច្រើនកើតមានឡើង បញ្ហាវិវាទទាំងនេះ កើតឡើងដោយសារតែដីធ្លីទាំងអស់នេះ មិនទាន់បានចុះបញ្ជី (មិនមានប័ណ្ណកម្មសិទ្ធិ) នៅឡើយ ។ ដោយឡែកបច្ចុប្បន្នបញ្ហាវិវាទដីធ្លី គឺមានការថយចុះជាច្រើន ពោលគឺដោយសារតែមានការចុះបញ្ជីដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដូច្នេះការចុះបញ្ជីដីធ្លី គឺពិតជាមានសារៈសំខាន់ណាស់ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវសុវត្ថិភាពពីការ ក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន មិនតែប៉ុណ្ណោះ ក្រោយពីធ្វើការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ឋិនេះហើយ ម្ចាស់កម្មសិទ្ឋិអាចយកទៅប្រើប្រាស់ ឬដាក់បញ្ចាំនៅតាមធនាគារ និងតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តី ត្រូវការ។

លោក ប្រា ក់ ប៉ូលី ក៏បានបញ្ជាក់ថា ក្នុងពេលបិទផ្សាយរយៈពេល១៥ថ្ងៃ (ចាប់ថ្ងៃទី១៣ ដល់ ២៧ ខែកញ្ញា ឆ្នាំ ២០២៣) សូមបងប្អូនពលរដ្ឋមកពិនិត្យ ផ្ទៀងផ្ទាត់ ន្និន័យក្បាលដី ឈ្មោះ ម្ចាស់ដី បើមានការខុសឈ្មោះ ត្រូវដាក់ពាក្យកែតម្រូវ ជាមួយមន្ត្រីសុរិយោដី ដើម្បីធ្វើការកែតម្រូវជូន។

សូមបញ្ជាក់ថា ការបិទផ្សាយទិន្នន័យក្បាលដីនៅភូមិទ័ពសៀម និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក មានសរុបចំនួន ៤,០៣៥ក្បាលដី ក្នុងនោះភូមិស្លក្រាមចំនួន១៣០៤ក្បាលដី និងភូមិទ័ពសៀម ចំនួន២៧៣១ក្បាលដី៕

អត្ថបទដែលជាប់ទាក់ទង