**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៣ និងដាក់ទិសដៅសម្រាប់អនុវត្តខែបន្ទាប់ របស់ស្នងការខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍ការពារព្រំដែនទាំង៣២ នាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលគ្រប់អង្គភាពពាក់ព័ន្ធ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសម្រេចជោគជ័យគួរជាទីមោទន: ជាបន្តបន្ទាប់ទាំងការងារស្នូល ការងារផ្តល់សេវាសាធារណ: ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការងារសង្គមផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញឲ្យកម្លាំងនគរបាលទាំងអស់ ពិសេសប្រធានអង្គភាពនីមួយៗ៖
-ពង្រឹងការគ្រប់គ្រងកម្លាំង បញ្ជីវត្តមាន ការគោរពវិន័យ និងការស្លៀកពាក់ឯកសណ្ឋាន
-ពង្រឹងការគ្រប់គ្រង រាល់សំណុំលិខិតរដ្ឋបាល ឯកសារគតិយុត្តិ (ការប្រែប្រួលទំរង់លិខិតរដ្ឋបាល)
-ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធឲ្យបានល្អ
-ត្រូវពង្រឹងការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងប្រឆាំងរាល់ពត៌មានក្លែងក្លាយ
-ពង្រឹងការទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសព្រហ្មទណ្ឌ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម
-ពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព និងការទប់ស្កាត់ក្មេងទំនើង
-ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ
-ពង្រឹងការទប់ស្កាត់បទល្មើសជួញដូរគ្រឿងញៀន ការលក់ចែកចាយ ការដាំដុះនិងការផលិត
-បង្ក្រាបរាល់បទល្មើសជួញដូរមនុស្ស គ្រប់រូបភាព គ្រប់ទំរង់
-ពង្រឹងការបណ្តុះបណ្តាលជំនាញខ្លីនៅនិងកន្លែងដល់កងកម្លាំង
-ពង្រឹងការឯកភាព សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង