**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៖ ក្រោមការដឹកនាំរបស់សម្ដេច ស ខេង រយៈពេល ៦ អាណត្តិ ក្រសួងសម្រេចបានសមិទ្ធផលជាច្រើន ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍រំលឹកថា ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង អស់រយៈពេល ៦ អាណត្តិ (រយៈ៣០ឆ្នាំ)កន្លងមក ក្រសួងមហាផ្ទៃ គឺសម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយរបស់ក្រសួង ឈានទៅសម្រេចបានបេសកកម្មធំៗជាបន្ដបន្ទាប់ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការបន្ដកម្មវិធីកំណែទម្រង់សំខាន់ៗ និងគោលដៅ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិសម្រាប់ឆ្លើយតបសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងធំធេងបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់សេចក្ដីទុកចិត្ត និងបានស្នើតែងតាំងមុខតំណែងដល់ ឯកឧត្តមអភិសន្ដិបណ្ឌិត ជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨។

ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា មុខតំណែងនេះគឺជាការទទួលខុសត្រូវយ៉ាងធំធេងប្រកបដោយមហាកិត្តិយសបំផុតដែលបានផ្ដល់ឱកាសឱ្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ដែលជាយុវជនជំនាន់ក្រោយ បន្ដដឹកនាំ និងចាត់ចែងស្ថាប័នជាតិដ៏មានសារៈសំខាន់មួយនេះ ដើម្បីចូលរួមចំណែកជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំដ៏ទៃទៀតក្នុងជួររាជរដ្ឋាភិបាលក្នុងការបន្ដថែរក្សា សន្ដិភាព សន្ដិសុខ សណ្ដាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់ប្រជាធិបតេយ្យសេរីភាព និងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិ ការផ្ដល់សេវាសាធារណៈជូនទៅដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។

ឆ្លៀតឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ទាំងអស់នៃក្រសួងមហាផ្ទៃ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារៈកិច្ច និងការទទួលខុសត្រូវបានយ៉ាងល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាពដែលធ្វើឱ្យក្រសួងមហាផ្ទៃ សម្រេចបាននូវបេសកកម្មធំៗ និងសមិទ្ធផលជាតិនានាជាច្រើនក្នុងការថែរក្សាសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការលើកកម្ពស់ ផ្ដល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលជំនាន់មុន ជាពិសេស ក្រសួងមហាផ្ទៃ ដែលមាន សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៕

អត្ថបទដែលជាប់ទាក់ទង