**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងការបរទេស រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងារបដិសណ្ឋារកិច្ច និងតួនាទីភារកិច្ច របស់មន្ដ្រីទំនាក់ទំនង»

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រៀបចំក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការងារបដិសណ្ឋារកិច្ច និងតួនាទីភារកិច្ច របស់មន្ដ្រីទំនាក់ទំនង» ជូនមន្ដ្រី ប្រតិភូយុវជនទទួលបន្ទុកការងារទំនាក់ទំនង (L.O) ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម​ ណុំ ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងមានការចូលរួមពីមន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា យុវជន និងអ្នកស្ម័គ្រចិត្ត ជាប្រតិភូយុវជន និងមន្ដ្រីទំនាក់ទំនង សរុប ៤០នាក់។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា យុវជន និងអ្នកស្ម័គ្រចិត្ត ជាប្រតិភូយុវជន និងមន្ដ្រីទំនាក់ទំនង បានយល់ច្បាស់ពីតួនាទីភារកិច្ច ការទទួលខុសត្រូវរបស់ខ្លូន ដើម្បីទទួលប្រតិភូយុវជន និងថ្នាក់ដឹកនាំនៃសមាគមជាតិទាំង១០ មកចូលរួម កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះលោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា បន្ទាប់ពីមន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា យុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជាប្រតិភូយុវជន និងមន្ដ្រីទំនាក់ទំនង បានទទួលវគ្គបណ្ដុះបណ្ដាលលើកទី១នៅ ថ្ងៃនេះ នឹងបន្ដជួបគ្នាជាលើកទី២ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ដើម្បីអនុវត្តការងារជាក់ស្ដែង ដោយចុះទៅពិនិត្យនៅទីតាំងប្រជុំ បន្ទប់ស្នាក់នៅ និងទីកន្លែងទទួលទានអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងប្រតិភូថ្នាក់ដឹកនាំ យុវជនជាតិ និងអន្ដរជាតិទាំងអស់ ដើម្បីផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តផ្ទាល់ជាក់ស្ដែង។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ​ ឯកឧត្តម​ ណុំ ពិសិដ្ឋ ក៏បានបង្ហាញពីគន្លឹះសំខាន់ៗ ដើម្បីចៀសវាងបញ្ហាប្រឈម និងឈានទៅឱ្យការរៀបចំទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ទទួលបានជោគជ័យ។

ក្រោយវគ្គបណ្ដុះបណ្ដាលបញ្ចប់​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កក្រក​ បានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសដែលបានធ្វេីបទបង្ហាញ​ និងចែករំលែកបទពិសោធន៍​ ចំណេះដឹងជូនសិក្ខាកាមទាំងអស់។ លោកជំទាវបន្ថែមថា​ ចំណេះដឹងទាំងនេះមិនមានងាយនឹងទទួលបាននោះទេ​ សង្ឃឹមថាមន្ដ្រី​ និងប្រតិភូយុវជនទាំងអស់យកចំណេះដឹង​ និងជំនាញនេះ​ ទៅអនុវត្តបានល្អប្រសេីរក្នុងពេលកម្មវិធីជាក់ស្ដែងខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ២កម្មវិធី គឺ១ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានប្រតិភូយុវជនចូលរួមសរុប ៤១នាក់ មកពីសមាគមជាតិទាំង១១ និងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រព្រឹត្តទៅនាថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រតិភូថ្នាក់ដឹកនាំជាតិ អន្ដរជាតិ សរុបប្រមាណ ១៨០នាក់ ចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង