**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់អាណត្តិទី៣ សម្រាប់សង្កាត់ម្កាក់

បន្ទាយមានជ័យ៖ បញ្ហាប្រឈម និងការសំណូមពរមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់ម្កាក់ ត្រូវបានលើកឡើង ដើម្បីអោយថ្នាក់ដឹកនាំក្រុង និងមន្ទីរជំនាញ បានដឹង បានលឺ និងជួយរកដំណោះ ស្រាយជូនប្រជាពលរដ្ឋ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណអាណត្តិទី៣ ក្រោមអធិបតីភាពលោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងមានការអញ្ជើញចូលរួមពីឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីមេបញ្ជាការ មេបញ្ជាការងគ្រប់កងឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ធ្វើនៅបរិវេណវត្តម្កាក់ ស្ថិតនៅក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង បានមានប្រសាសន៍លើកឡើងថា វេទិការនេះក្នុងគោលបំណងសំខាន់គឺ៖១,ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាក្រុង សម្រេចបានកន្លងមក និងបញ្ហាប្រឈម។២,ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាព នៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាក្រុងសម្រាប់ឆ្នាំខាងមុខ។.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សា ផ្ដល់យោបល់ លើការងារអភិវឌ្ឍន៍មូលដ្ឋាន។ ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋលើករាយការណ៍ដោយផ្ទាល់ បញ្ហាប្រឈម និងពីការរំលោភសិទ្ធ។.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការទទួលរបាយការណ៍ពីក្រុមប្រឹក្សាក្រុង។.ទទួលយកអនុសាសន៍ និងសំណូមពររបស់រដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។

ក្នុងឱកាសនោះ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលក្រុងបានអភិវឌ្ឍ រីកចម្រើនលើ គ្រប់ វិស័យ ចាប់តាំងពី ទីប្រជុំជន សង្កាត់  រហូតដល់ ថ្នាក់មូលដ្ឋាន ដែល ទាំងនោះ រួមមាន វិ   ស័យ ហេដ្ឋា រចនា សម្ព័ន្ធ ផ្លូវ  ថ្នល់ និង វិស័យ ផ្សេងៗ ជាច្រើន ទៀត ពិសេស ការផ្តល់ សេវាសាធារណៈជាដើម ដែល ទាំងនេះ ក៏ ដោយសារ ការដឹកនាំ ដ៏ ត្រឹមត្រូវ របស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន គោ លន យោបាយ ដឹកនាំ ច្បាស់លាស់ ប្រកបដោយ គតិបណ្ឌិត ។

គួរបញ្ជាក់ថា បញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ម្កាក់ចំនួន៣០ ក្នុងនោះពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវនៅមូលដ្ឋាន ,បញ្ហាទំនាស់ដីធ្លីនៅអាងម្កាក់ ,បញ្ហាលោកគ្រូ អ្នកគ្រូបង្រៀនគួរយកលុយ (ថ្នាក់  មតេយ្យ) ,បញ្ហាបង្គោលភ្លើង និងភ្លើងឡើងថ្លៃ និងបញ្ហាទាក់ទងនឹងតម្លៃស្រូវ។ ត្រូវបានថ្នាក់ដឹកនាំក្រុង និងមន្ទីរជំនាញពាក់ព័ន្ធ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ចំណែកបញ្ហាដែលនៅសេសសល់ និងបន្តធ្វើការដោះស្រាយជូនពួកគាត់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង