**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី

មេដឹកនាំ​យោធា​ស៊ូដង់​បាន​មកដល់​អេហ្ស៊ីប​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាលើក​ដំបូង​ ចាប់តាំងពី​មានសង្រ្គាម​

បរទេស៖ មេដឹកនាំយោធាស៊ូដង់ ឧត្តមសេនីយ Abdel Fattah al-Burhan បានជួបសមភាគីអេហ្ស៊ីបនៅថ្ងៃអង្គារ ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅស៊ូដង់ មួយថ្ងៃបន្ទាប់ពីបដិសេធការអំពាវនាវឱ្យមានការចរចាថ្មី។

ភាគីទាំងពីរបានពិភាក្សាអំពីការផ្តល់ជូនរបស់ប្រធានាធិបតីលោក Abdel Fattah al-Sisi ក្នុងការសម្រុះសម្រួលជម្លោះក្នុងអំឡុងពេលកិច្ចប្រជុំខ្លីមួយនៅទីក្រុងឆ្នេរសមុទ្រ El Alamein ដែលជាគំនិតផ្តួចផ្តើមរបស់លោក Burhan នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប។

កាលពីថ្ងៃច័ន្ទ លោក Burhan បានឲ្យដឹងថា កងទ័ពធម្មតាដែលលោកដឹកនាំនឹងកម្ចាត់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ហើយមិនដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយពួកគេឡើយ ដោយបង្ហាញពីក្តីសង្ឃឹមថ្មីនៃការចរចាដើម្បីបញ្ចប់សង្រ្គាមដែលបានទម្លាក់ប្រទេសស៊ូដង់ទៅក្នុងវិបត្តិមនុស្សធម៌ត្រួតស៊ីគ្នា។

ដំណើរទស្សនកិច្ចនេះតំណាងឱ្យលោក Burhan ជាលើកដំបូងបានចាកចេញពីប្រទេសស៊ូដង់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះថ្ងៃទី១៥ ខែមេសា ដែលបានផ្ទុះឡើងចំពេលមានជម្លោះលើផែនការដាក់បញ្ចូលកងទ័ពរបស់ពួកគេទៅជាកម្លាំងតែមួយដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ។

លោក Burhan ក៏ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត រួមជាមួយនឹងសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយភាគីទាំងពីរដែលបានផ្តល់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលទាំងអស់ត្រូវបានរំលោភបំពានក្នុងរយៈពេលខ្លី។

នៅក្នុងការអត្ថាធិប្បាយខ្លីៗពី El Alamein លោក Burhan បានឲ្យដឹងថាគាត់ចង់បញ្ចប់សង្រ្គាម ប៉ុន្តែមិនបានលើកឡើងពីលទ្ធភាពនៃការចរចានោះទេ។

លោក Burhan បានបន្តថា យើងសុំឱ្យពិភពលោកទទួលយកនូវគោលបំណង និងទស្សនៈត្រឹមត្រូវនៃសង្រ្គាមនេះ។ សង្រ្គាមនេះត្រូវបានចាប់ផ្តើមដោយក្រុមដែលចង់កាន់កាប់អំណាច ហើយនៅក្នុងដំណើរការនេះ វាបានប្រព្រឹត្តិរាល់ឧក្រិដ្ឋកម្មដែលអាចកើតមានក្នុងចិត្ត។

RSF ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​លួច​ផ្ទះ និង​រំលោភ​ស្ត្រី​រាប់​សិប​នាក់ នេះ​បើ​តាម​សកម្មជន និង​ជន​រងគ្រោះ និង​សង្គ្រាម​ជនជាតិ​ភាគតិច​ដែល​បាន​បណ្ដេញ​អ្នក​ស្រុក​រាប់​សែន​នាក់​នៅ El Geneina ក្នុង​ភាគ​ខាងលិច Darfur។

RSF បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបានបញ្ជាក់ថា យុទ្ធជនណាមួយដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងការបំពាននឹងត្រូវនាំមកកាត់ទោស។

ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបានឲ្យដឹងថា ខណៈដែល RSF ក៏បានបញ្ជាក់ថាខ្លួនស្វាគមន៍គំនិតផ្តួចផ្តើមរបស់អេហ្ស៊ីប ដែលរួមមានការអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេលជាច្រើនខែ វាហាក់ដូចជាស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែមទៀត។

អ្នកការទូតលោកខាងលិចម្នាក់បានឲ្យដឹងថា អត្ថប្រយោជន៍ PR គឺនៅជាមួយលោក Burhan ដោយបន្ថែមថា ទោះបីជាប្រទេសលោកខាងលិចមើលឃើញភាគីទាំងពីរនៃជម្លោះនេះថាជាអ្នកបះបោរក៏ដោយ ការបង្ហាញខ្លួនរបស់លោក Burhan នៅខាងក្រៅ Khartoum នឹងធ្វើឱ្យស្ថានភាពរបស់គាត់កើនឡើង។

ទាំងកងទ័ពធម្មតា និង RSF ត្រូវបានចោទប្រកាន់ថាបានប្រយុទ្ធគ្នានៅក្នុងតំបន់លំនៅដ្ឋាន និងបានបាញ់អាវុធធុនធ្ងន់ ដែលបណ្តាលឱ្យជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី និងទីក្រុងសំខាន់ៗផ្សេងទៀត។ ពួកគេ​ទាំង​ពីរ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​កំណត់​គោលដៅ​ជន​ស៊ីវិល។

នៅទីក្រុង Nyala ដែលជារដ្ឋធានីនៃ South Darfur និងជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសស៊ូដង់ ការប្រយុទ្ធគ្នាបានកាត់ផ្តាច់បណ្តាញទូរស័ព្ទ អគ្គិសនី និងជំនួយមនុស្សធម៌អស់រយៈពេលជាច្រើនសប្តាហ៍ជាមួយនឹងអ្នកស្រុករាប់ម៉ឺននាក់។

នៅក្នុងឧបទ្ទវហេតុមួយដែលចងក្រងជាឯកសារដោយភ្នាក់ងារជំនួយផ្នែកវេជ្ជសាស្រ្ដ MSF និងអ្នកស្រុកក្នុងតំបន់ មនុស្សរាប់សិបនាក់ រួមទាំងសមាជិកនៃគ្រួសារជាច្រើនបានស្លាប់នៅពេលត្រូវបានភ្លើងឆេះខណៈកំពុងលាក់ខ្លួននៅក្រោមស្ពានកាលពីថ្ងៃទី២៣ ខែសីហា។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

អត្ថបទដែលជាប់ទាក់ទង