**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

សមត្ថកិច្ចកំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ តាមចាប់ឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសនៅសៀមរាប

ភ្នំពេញ៖ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេ​នីយ៍ឯក ឆាយ គឹមខឿន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ តាមចាប់ឧក្រិដ្ឋជនពាក់ព័ន្ធក្នុងករណីរំដោះអ្នកទោស នៅសៀមរាប កាលពីសប្តាហ៍មុន។

ជាមួយនឹងការបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងនេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់សារព័ត៌មាន និងសាធារណជនរក្សាភាពស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចជោគជ័យ បិទបញ្ចប់សំណុំរឿងនេះ ក្នុងពេលឆាប់ៗ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ដូច្នេះថា៖ «ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចយើង កំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ឧក្រិដ្ឋជន ដែលពាក់ព័ន្ធដើម្បីផ្តន្ទាទោសតាមច្បាប់។ យើងស្នើឱ្យសារព័ត៌មាន និងសាធារណជន រក្សាភាពស្ងប់ស្ងាត់ និងទុកពេលវេលាឱ្យសមត្ថកិច្ចបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឈានទៅដល់ការបញ្ចប់សំណុំរឿងនេះដោយជោគជ័យ»។

កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានខ្មាន់កាំភ្លើងមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានសម្រុកចូលរំដោះអ្នកទោសជាមេក្លោងជួញដូរគ្រឿងញៀន ជនជាតិចិនម្នាក់ នៅពេលដែលមន្ដ្រីពន្ធនាគារបញ្ជូនរូបគេទៅព្យាបាលធ្មេញ នៅគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មេក្លោងគ្រឿងញៀនម្នាក់នោះមានឈ្មោះ Chen Hsin Han ដែលត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយដែលកន្លងទៅ មេឧក្រិដ្ឋជននោះ ធ្លាប់បញ្ជាឲ្យមានជួញដូរគ្រឿងញៀនចេញពីពន្ធនាគារថែមទៀត។

បន្ទាប់ពីកើតឡើងហេតុការណ៍នេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនចំនួន៧នាក់ នៅរាជធានីភ្នំពេញ ដែលពាក់ព័ន្ធនឹងករណីរំដោះមេក្លោងជួញដូរគ្រឿងញៀននេះ។

ឧក្រិដ្ឋជនចំនួន៧នាក់នោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៉ីឈ្នួល ដើម្បីធ្វើសកម្មភាព ហើយកម្លាំងសម្ថកិច្ចបានកំណត់អត្តសញ្ញាណ ក្រុមឧក្រិដ្ឋជនផ្សេងៗទៀតរួចរាល់អស់ហើយ និងកំពុងបន្តតាមចាប់។

បើតាមសត្ថកិច្ច ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ៕

អត្ថបទដែលជាប់ទាក់ទង