អ៊ីរ៉ង់ប្រកាសឈប់សម្រាកជាសាធារណៈរយៈពេល២ថ្ងៃ ដោយសារសីតុណ្ហភាពក្ដៅខ្លាំង មិនធ្លាប់មាន

បរទេស៖ អាជ្ញាធរអ៊ីរ៉ង់កាលពីថ្ងៃអង្គារបានប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈរយៈពេលពីរថ្ងៃដោយសារតែសីតុណ្ហភាពក្ដៅខ្លាំង មិនធ្លាប់មាននៅក្នុងប្រទេស។
អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Bahadori Jahromi បានឲ្យដឹងថា ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ដោយសារកម្ដៅដែលមិនធ្លាប់មានក្នុងប៉ុន្មានថ្ងៃនេះ សំណើរបស់ក្រសួងសុខាភិបាល ឱ្យឈប់សម្រាកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅទូទាំងប្រទេស ត្រូវបានទទួលយកដោយទីស្តីការគណៈរដ្ឋមន្ត្រី។
សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់ ៥១C (១២៣.៨F) នៅក្នុងទីក្រុងមួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Bahram Einollahi បានស្នើឱ្យប្រកាសថ្ងៃឈប់សម្រាកជាសាធារណៈនៅក្នុងតំបន់ដែលមានសីតុណ្ហភាពខ្យល់លើសពី ៤០C (១០៤F) ដឺក្រេ។
ប្រភព៖ AA
ប្រែសម្រួលដោយ៖ {ឡាយ លីហួ}
