**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

រុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើនគ្រឿង

បរទេស៖ រុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលហោះពីលើទីក្រុងមូស្គូ ក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជា ការវាយប្រហារភេរវកម្ម។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿងត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ហើយទី ៥ ត្រូវបានស្ទាក់ចាប់ និងធ្លាក់។

ក្រសួងការពារជាតិរុស្ស៊ី​បានបន្ត​ថា​គ្មាន​អ្នក​រង​របួស​ឬ​ការ​ខូច​ខាត​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារ​ភេរវជន​នោះ​ទេ។

យ៉ាងហោចណាស់យន្តហោះគ្មានមនុស្សបើកចំនួនបីគ្រឿងត្រូវបានស្ទាក់ចាប់នៅលើតំបន់មូស្គូ ដែលរួមមានពីរគ្រឿងដែលមានចម្ងាយត្រឹមតែ ៣០ គីឡូម៉ែត្រ (១៩ ម៉ាយ) ភាគនិរតីនៃវិមានក្រឹមឡាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានឱ្យដឹងថា ដ្រូនមួយគ្រឿងត្រូវបានគេរកឃើញនៅក្នុងតំបន់ជិតខាងនៃ Kaluga ហើយមួយទៀតត្រូវបានបាញ់ទម្លាក់នៅក្នុងទីក្រុង Kubinka។

យន្តហោះគ្មានមនុស្សបើកទី៥ បានកកស្ទះ និងធ្លាក់នៅក្នុងស្រុក Odintsovo ជាយក្រុងនៅភាគខាងលិចនៃទីក្រុងមូស្គូ។

ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា ជាលទ្ធផល ជើងហោះហើរចេញ និងចូលជាច្រើនត្រូវបានរំខាននៅអាកាសយានដ្ឋាន Vnukovo នៃទីក្រុងម៉ូស្គូ។

ជើងហោះហើរពីរុស្ស៊ី ទួរគី អារ៉ាប់រួម និងអេហ្ស៊ីប ត្រូវបានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀតក្នុងទីក្រុង។

ការផ្សាយពាណិជ្ជកម្ម អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ការប៉ុនប៉ងរបស់របប Kyiv ដើម្បីវាយប្រហារតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស្ថិតនៅ រួមទាំងអាកាសយានដ្ឋាន ដែលទទួលជើងហោះហើរបរទេសដោយចៃដន្យ គឺជាអំពើភេរវកម្មមួយផ្សេងទៀត។

សហគមន៍អន្តរជាតិគួរតែដឹងថា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងផ្តល់ហិរញ្ញប្បទានដល់របបភេរវករ។

មិនមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុង Kyiv ទេ។

ទីក្រុងមូស្គូក៏បានស្តីបន្ទោសអ៊ុយក្រែនចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយទៀតលើរដ្ឋធានីកាលពីខែឧសភា។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន ៨ គ្រឿងបានចូលរួមក្នុងសកម្មភាពភេរវករ ហើយទាំងអស់ត្រូវបានបាញ់ទម្លាក់ ដោយបីគ្រឿងត្រូវបានបង្វែរទិសដៅដោយសារតែសង្គ្រាមអេឡិចត្រូនិក។

ថ្លែងតាមទូរទស្សន៍នាពេលនោះ ប្រធានាធិបតីរុស្សុី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ការវាយប្រហារនេះគឺសំដៅទៅលើគោលដៅស៊ីវិល ហើយបានសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវការការពារដែនអាកាស។

ប្រជាជនរុស្ស៊ីរួបរួមគ្នាជាងពេលណាៗទាំងអស់។

ការ​វាយ​ប្រហារ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​នេះ​គឺ​ជា​លើក​ដំបូង​នៅ​លើ​រដ្ឋធានី​រុស្ស៊ី​ចាប់​តាំង​ពី​ការ​បះបោរ​ប្រដាប់​អាវុធ​ដោយ​មេដឹកនាំ​ក្រុមទាហានសុីឈ្នួល Wagner លោក Yevgeny Prigozhin នៅ​ថ្ងៃ​ទី២៤ ខែ​មិថុនា។

នៅក្នុងបញ្ហាប្រឈមដ៏ធំបំផុតចំពោះការគ្រប់គ្រងរយៈពេល ២ ទសវត្សរ៍របស់ប្រធានាធិបតីរុស្សុី ​ក្រុមទាហានសុីឈ្នួល Wagner បានដើរឆ្ពោះទៅទីក្រុងមូស្គូ ដោយទាមទារឱ្យមានការបណ្តេញថ្នាក់ដឹកនាំយោធារបស់រុស្ស៊ី ដោយចោទប្រកាន់ពួកគេពីបទបង្កជម្លោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ការ​បះបោរ​បាន​បញ្ចប់​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​អន្តរការី​របស់​បេឡារុស្ស​រវាង​វិមាន​ក្រឹមឡាំង និងមេដឹកនាំ​ក្រុមទាហានសុីឈ្នួល Wagner។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្សុី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់សមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) សម្រាប់សកម្មភាពគាំទ្ររបស់ពួកគេ ដើម្បីការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញរបស់រុស្ស៊ី ក្នុងអំឡុងពេលនៃការបះបោររបស់​ក្រុមទាហានសុីឈ្នួល Wagner នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA។

ថ្លែងនៅក្នុងសន្និសិទនិម្មិតនៃក្រុមសន្តិសុខ ដែលត្រូវបានបង្កើតឡើងដោយរុស្ស៊ី និងចិន និងរួមបញ្ចូលកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន ប្រធានាធិបតីរុស្សុី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំអាស៊ីថា ប្រជាជនរុស្ស៊ីមានសាមគ្គីភាពជាងពេលណាទាំងអស់។

លោក​បានបន្ត​ថា​ ​ប្រជាជន​រុស្ស៊ី​ត្រូវ​បាន​រួបរួម​គ្នា​មិន​ដែល​មាន​ពី​មុន​មក​ទេ។

មជ្ឈដ្ឋាននយោបាយរុស្ស៊ី និងសង្គមទាំងមូលបានបង្ហាញយ៉ាងច្បាស់នូវការរួបរួមរបស់ពួកគេ និងបង្កើនស្មារតីទទួលខុសត្រូវចំពោះជោគវាសនានៃមាតុភូមិ នៅពេលដែលពួកគេឆ្លើយតបជារណសិរ្សរួបរួមប្រឆាំងនឹងការប៉ុនប៉ងបះបោរដោយប្រដាប់អាវុធ។

លោកបានបន្ថែមថា ទីក្រុងមូស្គូមានគម្រោងជំរុញទំនាក់ទំនងជាមួយ SCO ហើយថារុស្ស៊ីនឹងក្រោកឈរប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច និងការបង្កហេតុ។

ទន្ទឹម​នឹង​នេះ រុស្ស៊ី​បាន​បន្ត​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​នៅ​អ៊ុយក្រែន។

មនុស្សចំនួន ៣ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ២១ នាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុង Sumy ភាគឦសានដែលបានបំផ្លាញអគារផ្ទះល្វែងចំនួនពីរកាលពីថ្ងៃចន្ទ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងថា ការវាយប្រហារក៏បានធ្វើឱ្យខូចខាតដល់ទីស្នាក់ការកណ្តាលក្នុងតំបន់នៃសេវាសន្តិសុខអ៊ុយក្រែន ដែលជាទីភ្នាក់ងារចារកម្មសំខាន់របស់ប្រទេសនេះ។

លោក​បាន​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​លោកខាងលិច​បង្កើន​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដើម្បី​ជួយ​ការពារ​ការវាយឆ្មក់​របស់​រុស្ស៊ី។

ប្រភព៖ Sky News

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង