**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ស្ពានបេតុងតម្លៃជាង ១លានដុល្លារ នៅស្រុកជ័យសែន អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ស្ពានកំពង់ពុទ្រា ស្ថិតក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ មានប្រវែង១៤៤ម៉ែត្រ ទទឹង១១ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពី ឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងអាជ្ញាធរខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ស្រុកជ័យសែន និងស្រុករវៀងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។

ឯកឧត្ដម មាស សុភា បានថ្លែងថា ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនទៀតដែលកើតឡើងនៅលើទឹកដីខេត្តព្រះវិហាររបស់យើង ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះបានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ពាននេះជំនួសឱ្យស្ពានចាស់ ទ្រុឌទ្រោម ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ទៀតថា ដោយសារស្ពាននេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង អាជ្ញាធរខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ បានដាក់សំណើរទៅសម្តេចតេជោដោយត្រង់ ដើម្បីសុំស្ពានបេតុងមួយនេះ។ ការស្ថាបនាស្ពាននេះឡើង គឺបានបញ្ជាក់អំពីអាទិភាព៤យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីទស្សវត្ស៨០មកម្ល៉េះ រួមមាន៖ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសម្រេចឱ្យសាងសង់ស្ពាន នេះឡើង។ លោកសូមអរគុណដល់ក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ដូចជាក្រសួងការពារជាតិដែលបានផ្តល់កម្លាំងវិស្វកម្ម ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបានអនុម័ត្រកញ្ចប់ថវិកា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ការត្រួតពិនិត្យ និងបច្ចេកទេស ក៏ដូចជាកងវិស្វកម្ម១៨១ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាស្ពាននេះប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបញ្ឈប់ការដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់ស្ពាននេះ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។

ដោយឡែកឧត្តមសេនីយ៍ឯក គង់ អៀង បានថ្លែងថា ស្ពានបេតុងថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ពោធដាក់ឱ្យប្រប្រាស់ជាផ្លូវការនៅថ្ងៃនេះ មានប្រវែង១៤៤ម៉ែត្រ និងទទឹង១១ម៉ែត្រ ដោយចំណាយថវិកាសាងសង់ជាង១លានដុល្លារ។ ស្ពាននេះចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នឹងអាចទ្រទម្ងន់បាន ២៥តោន៕

អត្ថបទដែលជាប់ទាក់ទង