**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព្រះមហាក្សត្រ៖ កម្ពុជាមានការជឿនលឿន ប្រជាពលរដ្ឋមានសេចក្តីសុខ ក្រោមការដឹកនាំរបស់សម្តេចតេជោ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរជាខ្លាំង​ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងព្រះរាជដំណើរយាងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមា​ន​ព្រះ​រាជបន្ទូលកត់សម្គាល់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានធ្វើឱ្យជាតិកម្ពុជាមានការរីកចម្រើនជឿនលឿន ហើយប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលកោតសរសើរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តក្រចេះ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលូតលាស់។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យស្តេចយាង សួរសុខទុក្ខ និងប្រោសព្រះរាជទាន​ព្រះរាជអំណោយ ជូនប្រជាកសិករខ្មែរ (ជនជាតិដើមភាគតិច មាន ខ្មែរ, គួយ, ព្នង, ខោញ) ប្រកបរបរធ្វើស្រែចម្ការប្រមាណ ៤១០ គ្រួសារ ស្ថិតនៅភូមិទ្រាប-សណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន អំណោយជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១៥៧នាក់។

នៅក្នុងឱកាសនោះ ព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករចំនួន ០១បាវ, ឃីតចំនួន ០១កញ្ចប់ (មុង ០១, ភួយ ០១, ក្រមា ០១, សារុង ០១), មីចំនួន ០២កេស, ត្រីខចំនួន ០១យួរ, តង់កៅស៊ូចំនួន ០១, ស្បែកជើងផ្ទាត់ចំនួន ០១គូ, អាវយឺត មានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១, អាវរងារចំនួន ០១ និងថវិកាចំនួន ២០មុឺនរៀល។

បន្ថែមពីលើនោះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានក្រាបបង្គំទូលថ្វាយ​សំណើ​សូម​សាលារៀនថ្មី សង់ពីបេតុងចំនួន ១ខ្នង ៥បន្ទប់ និងបន្ទប់ទឹក​ចំនួន ៤បន្ទប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង