**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ

អភិបាលខេត្តបាត់ដំបង៖ វិស័យទេសចរណ៍ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងទៀតនៅក្នុងខេត្ត

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា វិស័យទេសចរណ៍ក៏ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែសម្រាប់វិស័យសណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ហាក់បីដូចជានៅមិនទាន់មានច្រើននៅឡើយ។

នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដឹកនាំដោយ ឯកឧត្តម Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីសក្ដានុពល ផលិតផល ចំណុចខ្លាំង និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូវៀតណាម ដែលជាម្ចាស់សហគ្រាសឯកជនលើកនេះ គឺមានគោលបំណងដើម្បីចង់ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យចម្បង និងមានអតិភាពជាងគេនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាមានភាពលេចធ្លោជាងគេជាងវិស័យដទៃទៀត មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីធ្វើការស្វែងយល់បន្ថែមទៀតអំពីវិស័យទេសចរណ៍នៅក្នុងខេត្ត ដើម្បីបានជាធាតុចូលនៃចំណេះដឹងបន្ថែមទៀតដល់អ្នកវិនិយោគផ្នែកវិស័យទេសចរណ៍ឱ្យកាន់តែជ្រាបច្បាស់ និងមានចំណាប់អារម្មណ៍វិនិយោគមកខេត្តបាត់ដំបងផងដែរ ។

ឯកឧត្តមបានបន្តថា នេះគឺជាកិច្ចជំនួបពិភាក្សាដំបូង ដើម្បីប្រមូលបានជាធាតុចូលសំខាន់ៗ ហើយសង្ឃឹមថានៅថ្ងៃខាងមុខដ៏ខ្លីនេះ នឹងមានកិច្ចជំនួបពិភាក្សាម្ដងទៀតរវាងអាជីវករ និងអាជីវករ ម្ចាស់សហគ្រាស អ្នកវិនិយោគពីប្រទេសកម្ពុជា និងប្រទេសវៀតណាមបន្ថែមទៀត ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ ។ មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ក្នុងនោះវិស័យទេសចរណ៍ក៏សំខាន់ផងដែរ។

ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍ក៏ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែសម្រាប់វិស័យសណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ហាក់បីដូចជានៅមិនទាន់មានច្រើននៅឡើយ ដោយយើងត្រូវការអ្នកវិនិយោគជាច្រើន បោះទុនវិនិយោគវិស័យសណ្ឋាគារ ផ្ទះសំណាក់ Resortបន្ថែមទៀត ដើម្បីត្រៀមរង់ចាំទទួលទេសចរដែលនឹងមកទស្សនាកំសាន្ដខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង