**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

កម្មករ កម្មការនី បុគ្គលិកប្រកបរបរក្រៅប្រព័ន្ធ និងពលរដ្ឋក្នុងខណ្ឌសែនសុខជាង ១ពាន់នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពី TYDA

ភ្នំពេញ៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន២៧៩នាក់​ ចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចំនួន ១​,៤៥០នាក់ ស្មើនឹង ២​,៩១៧ករណី ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ យុវជនគណបក្សប្រជាជនកម្ពុជា យុវជន​ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកពាក់ព័ទ្ធផ្សេងៗទៀត​ ស្ថិតក្នុងបរិវេណវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី។

លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានមានមតិស្វាគមន៍ និងចំណាប់អារម្មណ៍ថា ក្នុងនាមរូបលោកផ្ទាល់ និងជំនួសមុខឱ្យក្រុមប្រឹក្សាខណ្ឌសែនសុខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងជូនចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខនាពេលនេះ និងសូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់បន្ថែមក្នុងការថែទាំសុខភាពឱ្យបានល្អ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យបានគង់វង្សជារៀងរហូត។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រត្តិបត្តិសមាគម និងជាប្រធានបេសកកម្ម ចុះតាមរោងចក្រ បានមានប្រសាសន៍ថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាមានកិត្តិយស និងក្តីសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់​ លោកតាលោកយាយ ពូមីងបងប្អូនកម្មករ កម្មការិនី​ ទាំងអស់នាឱកាសនេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ។ ដោយសារតែលោកទាំងពីរមានការមមាញឹកខ្លាំងក្នុងការងារ ទើបលោកទាំងពីរមិនបានអញ្ជើញមកជួបបងប្អូនដោយផ្ទាល់ ដោយអនុញ្ញាតឱ្យក្រុមការងារ TYDA ចំនួន២៧៩នាក់ ចុះមកធ្វើការពិនិត្យជំងឺជូនដល់លោកតា លោកយាយ ពូមីង និងបងប្អូនកម្មករ កម្មការិនី នាថ្ងៃនេះ។ ហើយក្រៅពីអនុញ្ញាតឱ្យក្រុមការងារចុះមកពិនិត្យជំងឺ លោកទាំងពីរបានផ្តាំផ្ញើសួរសុខទុក្ខដល់ចំពោះលោកតា លោកយាយ ពូមីង បងប្អូនកម្មករ កម្មការិនីទាំងអស់គ្នា ហើយសូមឱ្យបងប្អូនមានសុខភាពល្អគ្រប់ៗគ្នា។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា គោលបំណងធំនៃការបង្កើតសមាគម TYDA គឺ៖ ទី១-ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ មិនប្រកាន់និន្នាការនយោបាយ សាសនា ឫពណ៌សម្បុរនោះទេ ទី២-ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រតាមទីជនបទដាច់ស្រយាល និងទី៣-ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗនិសិ្សតពេទ្យ និងយុវជនស្ម័គ្រចិត្តផ្សេងៗបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដើម្បីសង្គមជាតិខ្មែរយើង។

លោកវេជ្ជបណ្ឌិតបានបន្តរៀបរាប់ទៀតថា មកទល់នឹងពេលនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ដោយបានព្យាបាលអ្នកជំងឺទូទាំងប្រទេសសរុបចំនួន ៤៣០ ៦០៨នាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរ ៧,៥៣១នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន៦៥នាក់ បានបញ្ចូនមកនិងវះកាត់ដោយជោគជ័យផងដែរ។

ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិតក៏បានអបអរសាទរដល់កម្មការិនីដែលមានផ្ទៃពោះ ដោយចាប់ពីខែសីហាខាងមុខតទៅ ស្រ្តីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ត្រូវទទួលបានគោលការណ៍ឧបត្ថម្ភសាច់ប្រាក់បន្ថែមពីរដ្ឋាភិបាលគឺ ពេលទៅពិនិត្យគផ្ទៃពោះម្តងទទួលបានថវិកា ៨ម៉ឺនរៀល (ទទួលបានការពិនិត្យ៤ដងមុនសម្រាល) នៅថ្ងៃសម្រាលទទួលបានថវិកា ៤០ម៉ឺនរៀល ក្រោយថ្ងៃសម្រាលរហូតកូនអាយុ២ឆ្នាំ ទទួលបានពិនិត្យសុខភាពទាំងម្តាយទាំងកូនចំនួន១០ដងទៀត (ទៅពិនិត្យម្តងទទួលថវិកា ៨ម៉ឺនរៀល)។

តាមរបាយការណ៍បានឱ្យដឹងថា កម្មករកម្មការិនី និងប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់ក្នុងថ្ងៃនេះមានចំនួន ១,៤៥០នាក់ ស្មើនឹង ២,៩១៧ ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យដៃគូមានចំនួន ១៧ ករណី៕

អត្ថបទដែលជាប់ទាក់ទង