**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សម្ដេចតេជោ៖ សន្ដិភាពសំខាន់ណាស់ សម្រាប់ពលរដ្ឋគ្រប់រូប មានតែគណបក្សប្រជាជនតែប៉ុណ្ណោះ ដែលមានសមត្ថភាពរក និងការពារសន្ដិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា «សន្ដិភាពមានតម្លៃធំណាស់សម្រាប់ការអភិវឌ្ឍ, យើងត្រូវបន្ដការខិតខំទាំងអស់គ្នា សន្ដិភាព មិនមែនសម្រាប់តែនាយករដ្ឋមន្ដ្រីនោះទេ ប៉ុន្ដែសន្ដិភាពដំបូងបំផុត គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់។ អញ្ចឹងត្រូវធ្វើយ៉ាងណាធានាសន្ដិភាព។ ហើយខ្ញុំសូមបញ្ជាក់ អ្នកដែលមានសមត្ថភាពរកសន្ដិភាព និងការពារសន្ដិភាព មានតែគណបក្សប្រជាជនកម្ពុជា»។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងជាថ្មីម្ដងទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពរកសន្ដិភាព និងការពារសន្ដិភាពនេះ។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសកម្ពុជា ចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ បានគូសបញ្ជាក់ថា សុខសន្ដិភាពសំខាន់ណាស់ ហើយមិនមែនសម្រាប់តែនាយករដ្ឋមន្ដ្រីនោះទេ ពោលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រសិនគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយម្ល៉េះពេលនេះកម្មករ កម្មការិនី ក៏គ្មានការងារធ្វើ ព្រោះគ្មានវិនិយោគិនណាទៅរកស៉ីបណ្ដាក់ទុននៅប្រទេសដែលកំពុងមានសង្គ្រោះ ប្រទេសដែលប្រជាពលរដ្ឋកំពុងរត់គេចពីគ្រាប់ផ្លោងនោះដែរ។

សម្ដេចតេជោ បានគូសរំលឹកថា សូម្បីតែប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន ដែលថ្លែងក្នុងពិធីបើកការប្រកួតកីឡាអាស៊៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ក៏នៅលើកតម្លៃនៃសន្ដិភាពរបស់កម្ពុជា ដែលយើងត្រូវបន្ដការខិតខំប្រឹងប្រែងថែរក្សាទាំងអស់គ្នា។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំនាយករដ្ឋមន្ដ្រី ទាំងសម្ដេចក្ដី ឬអ្នកបន្ដវេនជំនាន់ក្ដី ពោលឲ្យតែចេញពីគណបក្សប្រជាជនកម្ពុជា គឺមានលទ្ធភាពការពារសន្ដិភាពទាំងអស់។ ហើយការបន្ដវេននោះទៀតសោត គឺបន្ដតាមរយៈការបោះឆ្នោត។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអំពាវនាវឲ្យកម្មករ កម្មការិនី និងនិយោជិតទាំងអស់ ត្រូវតែរួមគ្នាចូលរួមថែរក្សាសុខ សន្ដិភាព ដែលកម្ពុជាកំពុងមានដូចពេលបច្ចុប្បន្ននេះ ដើម្បីរាជរដ្ឋាភិបាលមានឱកាសបន្ដការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត។ អ្នកដែលស្វែងរកសន្ដិភាព គឺជាអ្នកដែលការពារសន្ដិភាព ខណៈអ្នកដែលមិនបានស្វែងគេខិតខំយ៉ាងណាដើម្បីឲ្យតែអស្ថេរភាពក្នុងប្រទេស ដោយមិនបានគិតទៅដល់បញ្ហាទាក់ទិនអ្នកណាស្លាប់ អ្នកណារស់នៅទេ ពោលគេធ្វើយ៉ាងណាឲ្យបានអំណាចប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ដែលយកជីវិតធ្វើដើមទុនដើម្បីរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាពដូចសព្វថ្ងៃនេះ បានអះអាងថា ក្នុងប្រទេសមួយដែលគ្មានសន្ដិភាព គឺរត់គេចតែពីគ្រាប់ផ្លោង ហើយមិនអាចធ្វើអ្វីបានទាំងអស់។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ដើម្បីការពារសន្ដិភាព ដែលកម្ពុជាកំពុងមាននៅពេលនេះ សម្ដេចហ៊ានធ្វើអ្វីគ្រប់យ៉ាងទាំងអស់ ពិសេសកំចាត់ចោលរាល់ក្រុមបុគ្គលមួយចំនួនតូច ដែលប៉ុនប៉ងបំផ្លាញសន្ដិភាព សម្រាប់ប្រជាជន១៧លាននាក់របស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង