**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អង្គការមិនមែនរដ្ឋាភិបាលស្នើសុំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយកពន្ធបារីបន្ថែមចាប់ពី៥០០រៀលក្នុងបារីមួយកញ្ចប់ពីលើអត្រាពន្ធបច្ចុប្បន្ន


ភ្នំពេញ៖ អង្គការមិនមែនរដ្ឋាភិបាល គាំទ្រចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងដំណើរការកំណែទម្រង់ពន្ធថ្នាំជក់ និងយល់ឃើញថា ការយកពន្ធបន្ថែម ចាប់ផ្តើមពី៥០០រៀលក្នុងបារីមួយកញ្ចប់ ឬច្រើនជាងនេះ ស័ក្តិសមបំផុត សម្រាប់បច្ចប្បន្ន។
ការស្នើសុំនេះ ធ្វើឡើងក្នុងវេទិកាស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម លោកស្រី លោក តំណាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សរុបប្រមាណ២០០នាក់។
ជាការឆ្លើយតប ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចកំពុងធ្វើដំណើរការកំណែទម្រង់ពន្ធថ្នាំជក់នេះហើយ គ្រាន់តែធ្វើជាជំហានៗ
និងប្រុងប្រយ័ត្នបំផុត ព្រោះថា បើតម្លើងពន្ធខ្ពស់អាចនាំឱ្យមានការរត់ពន្ធបារីខុសច្បាប់ធ្វើឱ្យខាតបង់ចំណូលរដ្ឋវិញ។
ឯកឧត្តមបន្តថា បើយោងតាមច្បាប់ស្តីពីសារពើពន្ធដែលព្រះមហាក្សត្រទើបឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីនេះ បានកំណត់ថា រាជរដ្ឋាភិបាលមានភារកិច្ចរៀបចំអនុក្រឹត្យមួយចំនួនដែលពាក់ព័ន្ធ ក្នុងនោះមានអនុក្រឹត្យស្តីពីពន្ធអាករពិសេសមូលដ្ឋានលើផលិតផលបារីនេះឱ្យមានការកើនឡើងជាងបច្ចុប្បន្ននេះ។
ឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពលើលិខិតស្នើសុំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលតម្រូវឱ្យមានការយកកពន្ធលើផលិតផលបារីនៅគ្រប់ដំណាក់កាលសម្រាប់បារីនាំចូល ខណៈពីមុននេះកម្ពុជាយកពន្ធតែពេលនាំចូលម្តងប៉ុណ្ណោះ។ ជាមួយគ្នានេះដែរមន្ត្រី នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករ និងអគ្គនាយដ្ឋានពន្ធដា ក៏បានខិតខំធ្វើការចុះត្រួតពិនិត្យផលិតផលថ្នាំជក់នៅតាមបណ្តាខេត្តគោលដៅ យ៉ាងមានប្រសិទ្ធភាពផងដែរ។ ដូច្នេះ ពន្ធបារីនឹងមានការកើនឡើង។
ឯកឧត្តមបញ្ជាក់ថា នៅឆ្នាំ២០២៤ខាងមុខនេះ ពន្ធលើផលិតបារីអាចកើនឡើង លើសបច្ចុប្បន្ននៅពេលដែលរាជរដ្ឋាភិបាលរៀបចំអនុក្រឹត្យពាក់ព័ន្ធនៅពន្ធបារីនេះរួចរាល់ ។
បើតាមការវិភាគស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ការយកពន្ធបន្ថែម៥០០រៀលក្នុងបារីមួយកញ្ចប់ នឹងធ្វើ អោយតម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារីបាន៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋ ១០ ០០០នាក់ពីការស្លាប់មុនអាយុកំណត់បណ្តាលមកពីការជក់បារី ក្នុងរយៈពេល១០ទៅ១៥បន្ទាប់។ មិនតែប៉ុណ្ណោះ ការដំឡើងពន្ធបារី៥០០រៀលក្នុង១កញ្ចប់នេះ នឹងធ្វើអោយប្រាក់ចំណូលពន្ធរដ្ឋកើនឡើង ២១៣ 000 000 000រៀល (ជាង៥៣លានដុល្លារសហរដ្ឋ)ក្នុង១ឆ្នាំ។
អង្គការសុខភាពពិភពលោក បានកំណត់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់គឺជាវិធានការទោលដែលមានប្រសិទ្ធភាពជាងគេ ក្នុងការកាត់បន្ថយហានីភ័យដែលបណ្តាលមកពីថ្នាំជក់។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ដែលក្នុង១ថ្ងៃៗ មានអ្នកស្លាប់ប្រមាណជាង៤០នាក់។ ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣%នៃGDPរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង