**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ពលរដ្ឋជាង៦០គ្រួសារ ស្នើអភិបាលខេត្តកណ្តាលដោះស្រាយរឿងមន្ត្រីសូរិយោដីចុះវាស់វែងរួចតែមិនផ្តល់បង្កាន់ដៃឬប័ណ្ណកម្មសិទ្ធិកាន់កាប់

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៦០គ្រួសារដែលប្រើប្រាស់អាស្រ័យផលនៅលើកដីតាំងពីឆ្នាំ១៩៨៥មកបានស្នើឲ្យអភិបាលខេត្តកណ្តាលជួយអន្តរាគមន៍ដោះស្រាយរឿងមន្ត្រីសូរិយោដីស្រុកស្អាងបានចុះវាស់វែងឪ្យពួកគាត់រួចហើយតែមិនទាន់ផ្តល់បង្កាន់ដៃឬប័ណ្ណកម្មសិទ្ធជូនពួកគាត់ដោយអះអាងថាដីធនធានទឹក។

យោងតាមលិខិតមួយច្បាប់របស់ប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិព្រែកថ្មី និងភូមិត្រើយ ត្រឹង្ស ស្ថិតក្នុងឃុំព្រែកអំបិលស្រុកស្អាង ខេត្ត អមដោយស្នាមមេដាយទៅកាន់លោកគង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានស្នើសុំបង្កាន់ដៃ និងប្លង់ដីដែលមន្ត្រីសូរិយោដីស្រុកស្អាង បានចុះបាញ់រួចហើយតែមិនចេញឲ្យ។

បើតាមប្រជាពលរដ្ឋបានលើកឡើងថាមន្ត្រីសូរិយោដីថាជាដីរបស់ធនធានទឹកខណៈដីទាំងនោះត្រូវបានពួកគាត់កាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨៥មកម្ល៉េះ ហើយមានឈ្មោះ ហុង ស្រ៊ុនគាត់ជាមេភូមិឆ្នាំ១៩៧៩ជាអ្នកចែកដីឱ្យប្រជាពលរដ្ឋ។

ក្នុងលិខិតក៏បានលើកឡើងទៀតថាដោយសារភូមិត្រើយត្រឹង្សមានប្រជាពលរដ្ឋច្រើន ដីបង្ករបង្កើនផលមានតិចជាងភូមិដទៃស្ថិតក្នុងឃុំព្រែកអំបិលពួកគាត់ក៏បានស្នើសុំបង្កាន់ដៃកាន់កាប់ដីតាមរយៈភូមិ ឃុំ ស្រុក រយៈពេលជាង២ឆ្នាំមកហើយពោលគឺតាំងពីលោក ជឺ គីមហៃ នៅជាអភិបាលរងស្រុក រហូតដល់ឡើងជាអភិបាលស្រុកស្អាង។

បើតាមប្រជាពលរដ្ឋដែលស្នើសុំនេះបានឲ្យដឹងថាបើអភិបាលមិនព្រមដោះស្រាយជួនពួកគាត់ទេ ពួកគាត់ដាក់លិខិតដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡា ហោម ស ខេងឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីជួយដោះស្រាយឲ្យពួក គាត់ពីព្រោះពួក បានដីទាំងនេះជាកន្លែងចិញ្ចឹមឆ្នាំងបាយ និងចិញ្ចឹមកូនចៅ។

សូមជម្រាបថាលិខិតស្នើនេះត្រូវបានដល់ដៃអភិបាលខេត្តកណ្តាលរួចហើយ ប៉ុន្តែរហូត មកដល់ពេលមិនទាន់មានការឆ្លើយតបយ៉ាងណាទៅកាន់ប្រជាពលរដ្ឋនោះទេ។

ប្រជាពលរដ្ឋបានឲ្យដឹងមានភូមិជាច្រើននៅក្នុងឃុំព្រែកអំបិលស្រុកស្អាងត្រូវបានមន្ត្រីសូរិយោដីចុះវាស់វែង និងបានផ្តល់បង្កាត់កាន់ដៃស្ទើទាំងអស់។ ជាងនេះទៅបានប្រគល់ប័ណ្ណ កម្មសិទ្ធិបានភាគច្រើនហើយនឹងផ្តល់ជាបន្តបន្ទាប់នៅពេលខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលនិងផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងភូមិអន្លង់តាសេកលើកលោក គង់ សោភ័ណ្ឌបានស្នើឲ្យមន្ត្រីសូរិយោដីត្រូវតែខិតខំធ្វើយ៉ាងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនិងមិនយកប្រាក់ផងដែរ។ ជាងនេះលោកអភិបាលបានឲ្យមន្ត្រីសូរិយោដីត្រូវយកប័ណ្ណកម្មសិទ្ធមកចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះទៀតផង៕

អត្ថបទដែលជាប់ទាក់ទង