**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ផ្តើមចេញពីគំនុំក្មេងស្ទាវ ១ក្រុម មានគ្នាជាច្រើននាក់ ប្រដាប់ដោយកាំបិត ដាវ ដេញកាប់គូទំនាស់ ផ្អើលពេញសង្កាត់អូរអំបិល របួសម្នាក់ធ្ងន់

ភ្នំពេញ៖ ស្ទាវ ១ក្រុម គ្រាន់តែមានទំនាស់ពាក្យសំដីនិងគ្នា សោះមិនអាចដោះស្រាយបាន មានគំនុំ ឈានដល់បបួលគ្នីគ្នាជាច្រើននាក់ មានកាំបិត ដាវ ដេញកាប់គូ ទំនាស់ ផ្អើលពេញសង្កាត់អូរអំបិល បណ្តាលឲ្យភាគីម្ខាងរបួសធ្ងន់ម្នាក់។ក្រោយពីកើតហេតុ ត្រូវកំលាំងអធិកាដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះស្រាវជ្រាវឈានដល់បង្ក្រាបបាន១១នាក់។ករណីហឹង្សានេះកើតឡើងនៅលាម៉ោង ៨យប់ថ្ងៃទី២៣ ខែឧសភា ២០២៣ នៅចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ១កន្លែង ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមការអះអាងរបស់ជនសង្ស័យទាំងអស់បាននិយាយប្រាប់សមត្ថកិច្ចថា៖ រឿងរាវដែលឈានដល់កាប់គ្នានេះ ផ្តើមពីរឿងគំនុំកន្លងមក ដោយក្រុមខ្លួនមិនសុខចិត្ត ក៏បបួលគ្នីគ្នាបានចំនួន ១៦នាក់ជិះម៉ូតូ៦គ្រឿងចេញធ្វើសកម្មភាព ទាំងយប់ មានម៉ាកហុងដាឌ្រីម៥គ្រឿង ម៉ាកស្កុបពី១គ្រឿង ពណ៌ខៀវ ដេញកាប់ និងយកដុំថ្មគប់ទៅលើ ជនរងគ្រោះមានគ្នា ៥នាក់ ពេញតែចំណុចតូបលក់ឥវ៉ាន់ចាបហ៊ួយ១កន្លែង ដោយកាប់គូទំនាស់ពួកេម្នាក់ត្រូវចំដៃរងរបួសធ្ងន់ ចំណែក ៤នាក់ទៀតគេចរួចខ្លួន មិនអស់ចិត្ត ពួកគេបានកាប់ម៉ូតូ ខូតអស់៣គ្រឿងបន្តទៀតហើយគេចខ្លួន ។

នគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ក្រោយពីកើតហេតុ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការគ្នាជាមួយ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវជនបង្ក ឈានដល់ឃាត់ខ្លួន បានចំនួន១១នាក់ ក្នុងចំណោម ១៦នាក់ រួមនិងវត្ថុតាង មានម៉ូតូ៥គ្រឿង និង កាំបិត ៣ដើម យកមកអធិការក្រុងសិរីសោភ័យដើម្បីធ្វើកំណត់ហតុ ។

នគរបាលបានបន្តថា៖ក្រុមជនដៃដល់ ទាំង១១នាក់មាន៖ឈ្មោះ១/-ឈ្មោះឡន ជីឡុង អាយុ១៦ឆ្នាំ ,២/-ឈ្មោះសម្ភស្ស ប៊ុនហេង អាយុ១៦ឆ្នាំ ,៣/- ឈ្មោះញែប ឡុងហេង អាយុ១៧ឆ្នាំជនដៃដល់មានកាំបិត ,៤/-ឈ្មោះពេញ នរៈសត្យា អាយុ១៧ឆ្នាំ ,៥ /-ឈ្មោះខន រតនា អាយុ១៦ឆ្នាំ ទ,៦/- ឈ្មោះខន សិរីឧត្តមអាយុ១៦ឆ្នាំ ,៧/- ឈ្មោះយាន គារ៉ា អាយុ១៦ឆ្នាំ ,៨/- ឈ្មោះធឿន ប៉ូលីន អាយុ១៧ឆ្នាំ ,៩/-ឈ្មោះប៊ុឡា ផានិត អាយុ១៥ឆ្នាំ ភូមិសូភី ,១០/-ឈ្មោះជូ បញ្ចះបញ្ញាអាយុ១៦ឆ្នាំ ,១១/- ឈ្មោះភាព ពីនធុក អាយុ១៥ ឆ្នាំ ជនសង្ស័យទាំង១១នាក់រស់នៅក្នុងក្រុងសិរីសោភ័ណ។ចំណែកជនរងគ្រោះមានឈ្មោះ សមុទ្យ ភេទប្រុស ត្រូវគេកាប់ចំដៃឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។បច្ចុប្បន្នជនដៃដល់ទាំង១១នាក់ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធិ ។ចំណែកគ្នីគ្នា៥នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះកំលាំងនគរបាលក្រុងសិរីសោភ័ណបន្តស្រាវជ្រាវចាប់យកមកផ្តន្ទាទោស ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង