**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យមន្ទីរសាធារណការខេត្ត និងមន្ត្រីដែនដីខេត្ត សហការជាមួយក្រុមហ៊ុនសេដ្ឋកិច្ចពិសេស ឈូសឆាយទីលានសំណេះសំណាលឱ្យបានរៀបស្មើ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការគណកម្មការជាតិដោះស្រាយបាតុកម្ម កូដកម្ម នៃក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត និងពិនិត្យទីតាំងរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោង និងរៀបចំពិពរណ៌ និងសម្ពោធរោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី (ខេមបូឌា) ឯ.ក នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំឱ្យក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រៀបចំឈូសឆាយដីទីតាំងឱ្យបានរាបស្មើ ដោយឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីមន្ទីរដែនដីខេត្ត សហការជាមួយតំបន់សេសកិច្ចពិសេស ដើម្បីឈូសឆាយដីកន្លែងប្រារព្ធពិធីសំណេះសំណាលជាមួយកម្មករ និយោជិតរោងចក្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រួចបន្តពិនិត្យរោងចក្រផលិតកង់រថយន្តដំបូងគេនៅខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ៣០០លានដុល្លាអាមេរិក ម្យ៉ាងទៀត ដើម្បីអបអរសាទរខួប ១៥ឆ្នាំ នៃដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេសនៅលើទឹកដីខេត្តព្រះសីហនុ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ២០២៣កន្លងមក ឯកឧត្តមបានដឹកនាំប្រតិភូខេត្ត មកពិនិត្យដំណើរការចង្វាក់ផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្តម្តងរួចមកហើយ ក្រុមហ៊ុនបានសន្យារៀបចំចង្វាក់ផលិតកម្មបានទាន់ពេលវេលា ដើម្បីរៀបចំកាត់ខ្សែបូរសម្ពោធជាផ្លូវការ និងកម្មវិធីពិពរណ៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយកិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើចំណុចចំនួន៣ រួមមាន៖ ទី១.ការរៀបចំសំណេះសំណាលជាមួយកម្មករ និយោជិត, ទី២.ទស្សនាពិពរណ៌តំបន់សេដ្ឋកិច្ចពិសេស និងទី៣.សម្ពោធរោងចក្រផលិតសំបកកង់រថយន្តធំជាងគេនៅខេត្តព្រះសីហនុ។ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ត្រីដែនដីខេត្ត សហការជាមួយក្រុមហ៊ុនសេដ្ឋកិច្ចពិសេស ឈូសឆាយទីលានសំណេះសំណាលឱ្យបានរៀបស្មើ ព្រោះកម្មវិធីសំណេះសំណាលនេះ មានកម្មករ និយោជិតចូលរួមជាង ២មុឺននាក់ ទាមទាមរៀបចំទីលានឱ្យបានធំទូលាយ ធានាបាននូវផាសុភាពអ្នកចូលរួម ត្រូវបើកច្រកឱ្យបានច្រើនទាំងច្រកចេញចូល ទន្ទឹមនោះ ត្រូវគិតគូរពីអាកាសធាតុ ដែលអាចបង្កផលប៉ះពាល់នៅពេលភ្លៀង ខ្យល់ សុទ្ធតែជាកង្វល់របស់យើងទាំងអស់គ្នា។

ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការគណៈកម្មការជាតិដោះស្រាយបាតកម្ម កូដកម្ម នៃក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានគាំទ្រចំណាត់ការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ក្នុងការរៀបចំជួបជុំកម្មករ និយោជិតជាង ២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយនេះក៏ជាការជួបជុំកម្មករយ៉ាងច្រើន មិនដែលធ្លាប់មានបែបនេះ យើងធ្លាប់ធ្វើការជួបជុំកម្មករ និយោជិតត្រឹមតែ ១៦,០០០នាក់នៅស្វាយរៀង បើយើងមិនបានរៀបចំឱ្យបានមុននោះទេ វានឹងមានពិបាកក្នុងការគ្រប់គ្រង ដូច្នេះកិច្ចប្រជុំនាពេលនេះ គឺរួមគ្នាធ្វើផែនការ ដើម្បីឱ្យដំណើរការកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក សុំឱ្យអាជ្ញាធរពាក់ព័ន្ធចូលរួមសហការឱ្យបានផុលផុស ដើម្បីឪ្យកម្មវិធីរបស់យើងប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អតាមការគ្រោងទុក ៕

អត្ថបទដែលជាប់ទាក់ទង