**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន

កីឡាការិនីកម្ពុជា ស្រួង ភាវី៖ ក្តីសុបិន្ត ១០ឆ្នាំ យកមេដាយមាសជូនជាតិ ឥឡូវខ្ញុំធ្វើបានហើយ

ភ្នំពេញ៖ ក្រោយយកឈ្នះកីឡាការិនីវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាកីឡាប៊ីយ៉ាកូរ៉ុ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ម្ចាស់មេដាយមាស ស្រួង ភាវី បានលើកឡើងថា ក្តីសុបិន្ត ១០ឆ្នាំ យកមេដាយមាសជូនជាតិ ឥឡូវខ្ញុំធ្វើបានហើយ ។

ក្រោយយកបានមេដាយមាស កីឡាការិនី ស្រួង ភាវី បានថ្លែងថា «ជាដំបូងកូនស្រីកម្ពុជាម្នាក់នេះ សូមគោរពឧទ្ទិសលទ្ធផលនេះ ជូនចំពោះមហាបុព្វបុរសខ្មែរគ្រប់ជំនាន់ គោរពជូនថ្នាក់ដឹកនាំ និងប្រជាជនខ្មែរគ្រប់រូបដោយក្តីមោទនភាពដ៏ខ្ពង់ខ្ពស់ក្រៃលែងរបស់នាងខ្ញុំ» នេះជាសេចក្តីថ្លែងអំណរគុណ របស់កីឡាការិនី ស្រួង ភាវី ក្រោយយកបានមេដាយមាស» ។

កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះវៀណាម Honag Yen Nhi Nguyen យ៉ាងស្វិតស្វាញនៃលំដាប់ពិន្ទុ ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ នៃវិញ្ញសាកីឡាប៊ីយ៉ាកូរ៉ុ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ ការប្រកួតធ្វើឡើងនៅផ្សារទំនើបអ៉ីអន សែន សុខ ជាន់ទី៣ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

ស្រួង ភាវី ថ្លែងថា ការជូនពររបស់ពុកម៉ែបងប្អូន ពិតជាមានតម្លៃមហាសាល និងមិនអាចកាត់ថ្លៃបាន។ ប្រជាជនស្រុះស្រួលសាមគ្គីគ្នា នុះនាវាកម្ពុជាប្រាកដជាលឿនលយឆ្ពោះទៅមុខ ប្រកបដោយភាពជឿជាក់បំផុត។

ម្ចាស់មេដាយមាសបន្ថែមថា «កម្លាំង​ចិត្ត​ពុក​ម៉ែ​បងប្អូន​ ក្ដី​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន​ ការ​លេីក​ទឹក​ចិត្ត​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​របស់​កម្ពុជា​។ សូម​ពុក​ម៉ែ​បងប្អូន​ទទួល​នូវ​ការ​គោរព​ស្រលាញ់​អំពី​នាង​ខ្ញុំសូម​គោរព​ជូនពរ​ពុក​ម៉ែ​បងប្អូន​ សូម​អរគុណ»៕

អត្ថបទដែលជាប់ទាក់ទង