**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ភោជនីយដ្ឋានចំនួន៧ នៅខេត្តកំពង់ស្ពឺ ប្រកាសជំហរមិនលក់មុខម្ហូប ពីសាច់សត្វព្រៃ

ម្ចាស់អាហារដ្ឋាន និងភោជនីយ ដ្ឋាន ចំនួន៧នៅទីរួមខេត្តកំពង់ស្ពឺ បានប្រកាសជំហរមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវសម្រាប់កន្លែងខ្លួននោះឡើយ  ដើម្បីចូលរួមលុបបំបាត់អន្ទាក់ ទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

ទីរួមខេត្តកំពង់ស្ពឺ ត្រូវបានធ្វើយុទ្ធនាការស្តីពីការបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ ក្នុងចំណោមខេត្តដែលនៅជាប់ និងក្បែរតំបន់ភ្នំក្រវាញ ក្រោមកិច្ចសហការរវាងមន្ត្រីក្រសួងបរិស្ថាន  អង្គការសង្គមស៊ីវិល ព្រមទាំងរដ្ឋបាល មន្ទីរជំនាញពាក់ព័ន្ធ សិស្ស និស្សិត ប្រជាសហគមន៍ នៅថ្ងៃទី៩ ខែឧសភាស្អែកនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ សត្វព្រៃ និងចូលរួមលុបបំបាត់អន្ទាក់ ព្រមទាំងទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា យុទ្ធនាការនេះ គឺជាការតាំងចិត្តដ៏មោះមុតពីគ្រប់ភាគី ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន។
បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋ លេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា មកដល់ពេលនេះ មានអាហារដ្ឋាន និងកន្លែងបម្រើសេវាទេសចរណ៍ ចំនួន៧៨ទីតាំងហើយ (រាប់ទាំងថ្មីចំនួន៧នៅខេត្តកំពង់ស្ពឺ) ដែលបានប្តេជ្ញាមិនលក់សាច់សត្វព្រៃនៅក្នុងសេវាកម្មម្ហូបអាហាររបស់ខ្លួន បន្ទាប់ពីធ្វើយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី១ កាលពីឆ្នាំទៅនៅខេត្តគោលដៅដូចជា៖ ខេត្តរតនគិរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ និងយុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ កាលពីថ្មីៗនេះ។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្ស និងដៃគូអភិវឌ្ឍន៍ ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់ តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ព្រមទាំងចូលរួមបញ្ឈប់រាល់ការទិញ លក់ ដើម្បីជាប្រយោជន៍ទុកសម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង