**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

មកដឹងពីកិច្ចពិធីឆ្លងឆ្នាំតាមទំនៀមទម្លាប់អ្នកស្រុកកំពង់ក្តី

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។

ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។ ពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេ គឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។ កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទិសឦសាននៃស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកតាមុខរាហ៍។

គ្រឿងរណ្តាប់នៅចំពោះអ្នកតាទាំងបីនេះមានភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម ដែលមានដូចគ្នានឹងកិច្ចពិធីបួងសួងដទៃទៀតដែរ។ ប៉ុន្តែនៅទីនេះ មានអ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះគឺខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ល។ រីឯដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។

បន្ទាប់ពីបញ្ចប់កិច្ចនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបួងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី គ្រឿងក្រអូប ផ្លែឈើ ភេសជ្ជៈ បង្អែមចំអាប តែគ្មានស្រូវនិងគ្រឿងកសិកម្មទេ។ ពិធីបួងសួងដំណើរការអមដោយភ្លេងបុរាណផង។ ពេលចប់កិច្ចបួងសួង អាចារ្យតម្រូវឱ្យអ្នកស្រុកយកទឹកទៅលាងនាគដែលជាបង្កាន់ដៃ និងក្បាលស្ពានផង។ បន្ទាប់មក អ្នកស្រុកបានរៀបចំទាញព្រ័ត្រនៅលើដងស្ពានបុរាណផ្ទាល់បន្តទៀត ដែលលើកទីមួយ នៅខាងលិចជាក្រុមនារី ខាងកើតជាក្រុមបុរស។ លើកទី២ ខាងកើតប្តូរមកក្រុមនារីម្តង ខាងលិចប្តូរមកក្រុមបុរសវិញ។

នៅចន្លោះពេលសម្រាកពីទាញព្រ័ត្រម្តង តែងមានការចាក់ទឹក និងរាំឆ្វែលជារង្វង់ រួចបន្តទាញបន្តទៀត រហូតដល់ចំនួនកំណត់របស់លោកអាចារ្យ និងចុងក្រោយអ្នកភូមិនាំគ្នាទៅទាញព្រ័ត្រផ្តាច់នៅសាលាឆទានជាកិច្ចបញ្ចប់។ សូមបញ្ជាក់ថា ពិធីទាញព្រ័ត្រនេះ បានរៀបចំមិនដែលអាក់ខានទេ ទោះនៅក្នុងសម័យកូវិតក៏ដោយ តែគ្រាន់តែបន្ថយចំនួនមនុស្សចូលរួម និងអនុវត្តតាមវិធានការណ៍សុខាភិបាល។

ឆ្លើយតបនឹងសំណួរមូលហេតុនៃការរៀបចំកិច្ចពិធីដ៏មានសារសំខាន់នេះ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បានផ្តល់ការយល់ឃើញរបស់លោកមកថា «នេះមិនមែនពិធីបុណ្យទាក់ទងនឹងព្រះពុទ្ធសាសនាទេ។ ជាប្រពៃណី ទំនៀមទម្លាប់របស់សហគមន៍មនុស្សជុំវិញស្ពានបុរាណនៅកំពង់ក្តីនេះផ្ទាល់។ មិនមែនជាចៃដន្យ ដែលពិធីនេះរៀបចំទ្បើងនៅថ្ងៃ១កើត ខែពិសាខ ពោលគឺបានឆ្លងផុតចេត្រ ផុតឆ្នាំចាស់ បានចូលមកឆ្នាំថ្មី ឬនិយាយបានម៉្យាងទៀតថា វេលាដែលចេញផុតពីវដ្តកសិកម្មចាស់ ចូលមកវដ្តកសិកម្មថ្មី គឺរដូវវស្សាបានមកដល់ហើយ។ អ្នកស្រុកបានរៀបចំជាកិច្ចពិធីតាមទំនៀមទម្លាប់របស់ខ្លួន ទាញព្រ័ត្រឆ្លងឆ្នាំ ដោយផ្តាច់ព្រ័ត្រជាឆ្នាំចាស់ ដើម្បីឆ្លងមកឆ្នាំថ្មី។ ចាក់ទឹកលើកនាគ ចាក់ទឹកលើមនុស្សចូលរួមជាកិច្ចថានឹងបានភ្លៀងខែវស្សា នាគបានទម្លាក់ទឹកមកពីលើមេឃ។ បោសសម្អាតលានស្រែ ភ្ជួររាស់ កាប់គាស់ សាបព្រោះស្រូវ គឹការងារកសិកម្មរបស់សហគមន៍បានមកដល់ ដោយមានម្ចាស់ទឹកដី អ្នកតាទាំងបីឱ្យពរជ័យ បានភ្លៀងច្រើន គ្មានរន្ទះ ទទួលបានខ្យល់ស្លូត ជៀសផុតរោគភ័យ កសិផលបានច្រើន សហគមន៍ចម្រុងចម្រើន»៕

អត្ថបទដែលជាប់ទាក់ទង