**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនប្រជាពលរដ្ឋជួបការលំបាកចំនួន ១៦៩គ្រួសារ នៅខេត្តប៉ៃលិន

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី​៦-៧​ ខែមេសា​ ឆ្នាំ២០២៣នេះ​ បានចាត់តាំងលោកស្ជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ បានអញ្ជើញចុះសួរសុខទុក្ខ​ ពិនិត្យពីស្ថានភាពរស់នៅ​ និងនាំយកប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា​ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ​ និងគ្រួសារយោធិនជួបការលំបាកចំនួន​ ១៦៩គ្រួសារ​ រស់នៅក្រុងប៉ៃលិន​ និងស្រុកសាលាក្រៅ​ នៃខេត្តប៉ៃលិន ដែលក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាចំនួន ១លានរៀល សម្រាប់យកទៅពង្រីកមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំពង្រីកមុខរបរ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

លោកជំទាវបានលើកឡើងថា “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ពិសេសក្នុងស្ថានភាពដ៏លំបាក ដោយសារផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩​ វិបត្តិនៃសង្គ្រាមរុស្សី-អ៊ុយក្រែន​ ក៏ដូចជាផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះហើយក្នុងការគិតគូររបស់កាកបាទក្រហមកម្ពុជា​ ក្រៅពីការចែកអំណោយជាស្បៀងអាហារ-សម្ភារៈ​ នោះគឺ​ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចពង្រីកមុខរបររបស់ខ្លួន​ ធ្វើឱ្យជីវភាពគ្រួសារមានការរីកចម្រើន”។

ជាមួយគ្នានេះ​ លោកជំទាវបានគូសបញ្ជាក់ថា​ ថវិកាដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ​ គឺបានមកពីសប្បុរសជន​ ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា។ ដូច្នេះ​ គោលការណ៍នៃការស្នើសុំប្រាក់កម្ចីនេះ​ តម្រូវឱ្យបងប្អូនបង្វិលសងវិញ​ ដើម្បីកាកបាទក្រហមកម្ពុជា​ អាចយកថវិកាដែលបង្វិលបាននេះ​ ទៅជួយដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត​ ដែលនេះជាស្មារតីវប្បធម៌នៃការចែករំលែក​ ក្នុងនាមខ្មែរជួយខ្មែរ​ ខ្មែរកាន់តែរីកចម្រើន។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ត្រូវរស់នៅមានអនាម័យ ពិសាទឹកឆ្អិន ជាពិសេសត្រូវឧស្សាហ៍ក្នុងការដាំដំណាំបន្លែគ្រួសារ ដើម្បីលើកកម្ពស់សុវត្ថិភាពអាហារ និងជីវភាពគ្រួសារ​ ដូចពាក្យចាស់ពោលថា​ «រពឹសដៃ​ ផ្ទៃឆ្អែត»។ ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ធម្មជាតិ ឬក៏ជំងឺផ្សេងៗដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុផងដែរ។

ជាការឆ្លើយតប​ ប្រជាពលរដ្ឋ​ទាំងអស់​បានសម្តែងនូវក្តីសប្បាយរីករាយ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាមនុស្សធម៌​ គឺ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ និងដឹងគុណចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលបានយកជីវិតធ្វើជាដើមទុន​ នាំមកនូវសុខសន្តិភាពពេញលេញ​ជូនប្រទេសជាតិ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់គ្រួសារយុទ្ធជន-អតីតយុទ្ធជន គ្រួសារប្រឈមនិងរងគ្រោះថ្នាក់ដោយសារមីន គ្រួសារមានពិការភាព និងគ្រួសារក្រីក្រសរុបចំនួន ៨,៣៧៦គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល និងព្រះវិហារ ហើយដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់ដបន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។

បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមក្រុង-ស្រុកគោលដៅចំនួន១៥​ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ ខេត្តពោធិ៍សាត់​ និងខេត្តប៉ៃលិន​៕

អត្ថបទដែលជាប់ទាក់ទង