**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីពិភាក្សាការងារស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ

ភ្នំពេញ៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងគោលបំណងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ រវាងក្រសួងមុខងារសាធារណៈកម្ពុជាជាមួយក្រសួងកំណែទម្រង់សាធារណៈ និងមុខងារសាធារណៈបារាំង នៅទីស្តីការក្រសួងមុខងារសាធារណៈ ។

ជាកិច្ចចាប់ផ្តើមនៃការពិភាក្សា លោក អេរិក ម៉ូសសេត (Eric Mousset) តំណាងក្រុមហ៊ុនខនភ្លូអិនស៍ (Confluences) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានជម្រាបជូនកិច្ចប្រជុំពីសាវតានៃទីភ្នាក់ងារ និងបេសកកម្ម ព្រមទាំងផែនការយុទ្ធសាស្រ្តសម្រាប់ការគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បានសម្តែងនូវក្តីរីករាយស្វាគម៍ចំពោះទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ជាពិសេសបេសកកម្មរបស់ AFD ក្នុងការធ្វើឱ្យប្រសើរនូវបរិវត្តកម្ម ឌីធីថល ដែលក្រសួងមុខងារសាធាណៈ បាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានជម្រាបជូនប្រតិភូ AFD ពីប្រព័ន្ធឌីជីថលដែលក្រសួងកំពុងអភិវឌ្ឍ ដើម្បីឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល (២០២២-២០៣៥) មានជាអាទិ៍៖ ប្រព័ន្ធគ្រប់គ្រងស្ថិតិមន្រ្តីរាជការស៊ីវិល ការរៀបចំប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សមន្រ្តីរាជការ និងការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី (ស្មាតកាត) ជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនលទ្ធផលប្រកបដោយផ្លែផ្កាពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជានៅប្រទេសបារាំងកាលពីពេលថ្មីៗនេះ ជាពិសេសជំនួបរវាងលោករដ្ឋមន្រ្តី ព្រុំ សុខា ជាមួយលោក ស្តានីសឡាស ហ្គេរីនី (Stanislas Guerini) រដ្ឋមន្ត្រីក្រសួងកំណែទម្រង់សាធារណៈ និងមុខងារសាធារណៈបារាំង ដែលបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សតាមរយៈសាលាភូមិន្ទរដ្ឋបាល និងវិទ្យាសា្ថនជាតិសេវាសាធារណៈបារាំង (Institut national du service publique) ព្រមទាំងកិច្ចសហការលើវិស័យអាទិភាពដទៃទៀត។

ចុងបញ្ចប់នៃជំនួប ភាគីទាំងពីរបានឯកភាពរួមគ្នាបន្តទំនាក់ទំនងការងារដើម្បីបើកផ្លូវសម្រាប់រៀបចំទំព័រថ្មីនៃកិច្ចសហការរវាងកម្ពុជានិងបារាំងលើវិស័យកែទម្រង់សាធារណៈនិងមុខងារសាធារណៈ ៕

 

អត្ថបទដែលជាប់ទាក់ទង