**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តម នេត្រ ភក្រ្តា៖ ដើម្បីរក្សាបាននូវសុវត្ថិភាព ទិន្នន័យរបស់ក្រសួងស្ថាប័ន ចាំបាច់ត្រូវមានមជ្ឈមណ្ឌលទិន្នន័យជាតិរួមមួយ ដើម្បីរក្សាទុកទិន្នន័យរបស់ក្រសួងស្ថាប័ន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើកទី៣ ជូនដល់មន្ត្រីរាជការក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ២៥ រាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ដើម្បីរក្សាបាននូវសុវត្ថិភាពទិន្នន័យរបស់ក្រសួងស្ថាប័ន ចាំបាច់ត្រូវមានមជ្ឈមណ្ឌលទិន្នន័យជាតិរួមមួយដើម្បីរក្សាទុកទិន្នន័យរបស់ក្រសួងស្ថាប័ន និងសម្រាប់មន្ត្រីម្នាក់ៗក៏ត្រូវសិក្សារៀនសូត្រពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការការពារសុវត្ថិភាព ទប់ស្កាត់ការលួចទិន្នន័យផ្សេងពីគណនីរបស់មន្ត្រីម្នាក់ៗ ឬរបស់ស្ថាប័ន។ ការការពារបាននូវសុវត្ថិភាពទិន្នន័យ គឺចូលរួមការពារសន្តិសុខអ៊ីនធឺណិត និងសន្តិសុខព័ត៌មានដែលមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលសំដៅដល់បណ្ដាញទំនាក់ទំនងសង្គម មានដូចជា Facebook, TikTok, Twitter, Instagram, និងTelegram ជាដើម បានចូលមកជំនួសតួនាទីប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ ដែលមានដូចជា វិទ្យុ ទូរទស្សន៍ និងកាសែតជាដើម ដែលធ្លាប់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវព័ត៌មាន និងការកំសាន្ត ដល់ប្រជាពលរដ្ឋទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប មានភាពឆាប់រហ័ស និងពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ តែទន្ទឹមនេះ វាក៏មានហានីភ័យខ្ពស់ចំពោះសន្តិសុខសុវត្ថិភាពព័ត៌មានផងដែរ ដែលទាមទានូវការស្វែងយល់ពីវិធីនៃការប្រើប្រាស់ និងការការពារប្រព័ន្ធសុវត្ថិភាព។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងផងដែរថា និន្នាកានៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះគឺ ខ្លី ខ្លឹម និងលឿន។ ហេតុនេះហើយ ទើបបណ្ដាញផ្សព្វផ្សាយសង្គមបែបទំនើប ដែលអាចផ្តល់ព័ត៌មានបានលឿន បានចូលខ្លួនយ៉ាងឆាប់រហ័ស មកជំនួសប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ។ យ៉ាងណាក្ដី នៅលើបណ្ដាញសង្គមបែបទំនើបទាំងអស់នោះ ក៏បានផ្តល់នូវព័ត៌មានមិនពិតជាច្រើនផងដែរ ដែលទាមទាឲ្យអ្នកប្រើប្រាស់ត្រូវចេះថ្លឹងថ្លែងនិងស្វែងយល់ ថាតើព័ត៌មានណាមួយពិត ឬមិនពិត ក្នុងនោះយើងត្រូវគិតទៅលើ២ចំណុច ទី១គឺ ប្រភពព័ត៌មាន និងទី២គឺ ភាពត្រឹមត្រូវសមហេតុផល ការពិតនៃព័ត៌មាននោះ។

ឯកឧត្តមបន្ថែមថា នៅក្នុងដំណើរនៃកាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល និងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ប្រជាពលរដ្ឋចាំបាច់ត្រូវធ្វើអក្ខរកម្មឌីជីថល ការអភិវឌ្ឍខ្លួន ការសិក្សាស្វែងយល់ ដើម្បីប្រែក្លាយខ្លួនឲ្យដើរទាន់សភាពការណ៍នៃសង្គមឌីជីថលនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍សំខាន់ៗដល់សិក្ខាកាមទាំងអស់ ត្រូវស្វែងយល់ពីបច្ចុប្បន្នភាពដំណើរឌីជីថលរបស់កម្ពុជាថាតើយើងស្ថិតនៅចំណុចណា បង្កើនការផលិតនិងផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ និងពង្រឹងសន្ដិសុខសុវត្ថិភាពបណ្ដាញសង្គម ប្រព័ន្ធInternet និងការគ្រប់គ្រងទិន្នន័យ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានវាគ្មិន២រូប អញ្ជើញមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមធ្វើបទបង្ហាញ ដែលវាគ្មិនទី១គឺ លោក ម៉ុក ខេមរ៉ា ប្រធាននាយដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិច ធ្វើបទបង្ហាញលើប្រធានបទស្ដីពី «ដំណើរកម្ពុជាទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថល» និងវាគ្មិនទី២គឺ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចកវិទ្យាគមនាគមន៍និងព័ត៌មាន ធ្វើបទបង្ហាញស្តីពី «សន្តិសុខការប្រើប្រាស់បណ្តាញសង្គម»៕

អត្ថបទដែលជាប់ទាក់ទង