**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

នគរបាលប៉ុស្តិ៍កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេល



ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីសំណេះសំណាលនិងប្រគល់ថវិកាជ័យលាភីអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់នាយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងលោកមេឃុំ ចៅសង្កាត់ទាំង៦៧ ទូទាំងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកឧត្តម សេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការចូលរួមពី លោក វរសេនីយ៍ឯក យ៉ត សុផល ស្នងការរង ជំនួយការដឹកនាំផែនការងារសេនាធិការ ទទួលបន្ទុការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល លោកនាយ លោកនាយរងការិយាល័យ កិច្ចការប៉ុស្តិ៍រដ្ឋបាល ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្ត មានមោទនភាពយ៉ាងជ្រាលជ្រៅ ដែលនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ទាំងអស់ ខិតខំផ្សព្វផ្សាយពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវបានល្អប្រសើរ សំដៅឲ្យភូមិ ឃុំ សង្កាត់ របស់ខ្លួន មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើន ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ទោះបីយើងមានសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលមូលដ្ឋានឬក៏សហគមន៍ ជាបញ្ហាអាទិភាព ដែលនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់ ដើម្បីធានាឲ្យជនគ្រប់រូបនិងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ សហគមន៍មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រជាពលរដ្ឋមានជីវភាពរុងរឿងនិងសុខដុមរមនា ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានថ្លែងបញ្ជាក់និងផ្តាំផ្ញើថា៖ដើម្បីការឆ្លើយតបជាមួយកិច្ចខិតខំប្រប្រែងរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការផ្សព្វផ្សាយខ្លឹមសារគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក៏ដូចជាការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ល្អក្នុងមូលដ្ឋានទទួលទ្ធផលល្អ ។ខេត្តបន្ទាយមានជ័យ ដែលមាន៦៧ឃុំ សង្កាត់ ទទួលបានជ័យលាភី ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ ឆ្នាំ២០២២ ពីរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ក្នុងនោះ មានប៉ុស្តិ៍រដ្ឋបាលទទួលបានជ័យលាភីលេខ១ ចំនួន៥៤ ប៉ុស្តិ៍, លេខ២ ចំនួន១២ប៉ុស្តិ៍និងលេខ៣ ចំនួន១ប៉ុស្តិ៍ រួមទាំងថវិកាលើកទឹកចិត្ត ដល់នគរបាលប៉ុស្តិ៍និងមេឃុំ ចៅសង្កាត់ផងដែរ ។

ដូច្នេះដើម្បីមាននិរន្តភាពការងារនាឆ្នាំបន្ទាប់ឲ្យកាន់តែល្អប្រសើរនិងមានទំនុកចិត្តពីប្រជាពលរដ្ឋនោះ នគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវមានអាកប្បកិយាទន់ភ្លន់ សុខភាពរាបសា មានក្របសិលធម៌ វិជ្ជាជីវៈនគរបាលជាតិ និង ខិតខំពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អ ធ្វើបញ្ជីមុខសញ្ញាចេញពីពន្ធនាការ មុខសញ្ញាក្មេងទំនើងឲ្យបានច្បាស់លាស់ និងបន្តផ្សព្វផ្សាយខ្លឹមសារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានទូលំទូលាយដល់មហាជននិងប្រជាពលរដ្ឋគាត់ចូលរួមទាំងអស់គ្នា។ ទន្ទឹមនោះផងដែរ នគរបាលប៉ុស្តិ៍រដ្ឋបាលគឺ៖១/-ធានាបានទាំងស្រុងសន្តិសុខ សណ្តាប់ធ្នាប់សារណៈនៅមូលដ្ឋានបានល្អប្រសើរ,២/-កាត់បន្ថយការថ្នាំថ្នាក់រវាងប្រជាពលរដ្ឋមកលើមន្ត្រីរាជការ អាជ្ញាធរ ពិសេសកងកម្លាំងនគរបាលយើង,៣/-ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។។

អត្ថបទដែលជាប់ទាក់ទង