**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សម្តេចតេជោ ហ៊ុន សែន៖ ស៊ន តារា កំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរដែលបានវាយប្រហារចំពោះឪពុកម្តាយខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា លោក ស៊ន តារា សកម្មជនក្រុមប្រឆាំងម្នាក់ ដែលចាកចេញគ្រួសារទៅរស់នៅក្រៅប្រទេសថា កំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរខាងសីលធម៌ ដោយបានវាយប្រហារចំពោះឪពុកម្តាយខ្លួន។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីឪពុកម្តាយរបស់ លោក ស៊ន តារា បានចេញមុខបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីអត្តចរិតរបស់កូន ដែលមិនស្តាប់​បង្គាប់ឪពុកម្តាយ។ តាមរយៈវីដេអូឃ្លីបរយៈពេលជាង២នាទី លោក សុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់ លោក ស៊ន តារា ហើយក៏ជាទាហានមួយរូបដែរនោះ បានរៀបរាប់ថា លោកបានព្យាយាមអប់រំ និងទូន្មាន លោក ស៊ន តារា ជាច្រើនតែមិនស្តាប់ ហើយរហូតដល់កូនរូបនេះ ប្រមាថរូបលោកថា «ចេះមិនដល់ខ្លួនថែមទៀតផង»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «វាមិនចម្លែកទេ បើក្មួយប្រមាថឪពុកខ្លួនឯងថា “ប៉ាឯងកុំចេះ ! ខ្ញុំរៀនចេះជាងប៉ាឯង” ប្រសិនបើក្មួយប្រើភាសាដូចអ្វីដែលឪពុកក្មួយឯងនិយាយ ក្មួយខុសធំហើយ រឿងក្មួយគេចោទបញ្ហាអញ្ចេះគឺថា “បើ ស៊ន តារា ធ្វើរបៀបនេះជាមួយឪពុកម្តាយរបស់ខ្លួន វាមិនចាំបាច់គិតទេទៅលើការវាយប្រហារអ្នកដទៃ រាប់តាំងវាយប្រហារលើព្រះមហាក្សត្រ វាយប្រហារមកលើខ្ញុំជានាយករដ្ឋមន្ត្រី ឬកូនរបស់ខ្ញុំ»។

សកម្មជន ស៊ន តារា បានចាកចេញទៅរស់នៅប្រទេសបារាំង ទន្ទឹមគ្នាជាមួយនឹងមេដឹកនាំក្រុមប្រឆាំងដទៃទៀត បន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ក្រោយរស់នៅក្រៅប្រទេស លោកបានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានវាយប្រហាររាជរដ្ឋាភិបាលជាបន្តបន្ទាប់។

តាមរយៈវីដេអូ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ស៊ុនណារ៉េត បានបន្តអំពាវនាវឱ្យកូនឈប់វាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន ដែលមានជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែសកម្មជនរូបនេះ ពុំបានស្តាប់នូវការអំពាវនាវរបស់ឪពុកខ្លួនទេ។

ក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្ថែមដល់ លោក ស៊ន តារា ដោយលើកឡើងថា «ក្មួយនិយាយថា ក្មួយគោរពសិទ្ធិប្រជាពលរដ្ឋ និងស្តាប់ប្រជាពលរដ្ឋ គេគ្រាន់តែវ៉ៃតែមួយម៉ាត់ទេថា “បើគ្រាន់តែឪពុកម្តាយខ្លួនឯង មិនទាំងស្តាប់ផង តើវាយកត្រចៀកស្តាប់ពលរដ្ឋធ្វើស្អី?” ក្មួយអើយក្មួយ! ល្មមបានហើយគ្រប់គ្រាន់ហើយ»។

សម្តេចតេជោ ហ៊ុន សែន បានលើកពីប្រវត្តិរូប លោក ស៊ន តារា ដែលកើត​​នៅចុងឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ៧មករា ប៉ុន្មានខែប៉ុណ្ណោះ គឺមានន័យថា ឪពុកម្តាយរបស់ លោក ស៊ន តារា ជាអ្នកនៅសេសសល់ពីការកាប់សម្លាប់របស់ខ្មែរក្រហម ហើយត្រូវបានរំដោះ។ សម្តេចតេជោ បានទូន្មានថា ឪពុកម្តាយគ្រប់រូបគឺជាព្រះនៅក្នុងផ្ទះ ប៉ុន្តែ លោក ស៊ន តារា បែរជាមើលងាយឪពុកម្តាយដែលជាអ្នកបង្កើតខ្លួនគេផ្ទាល់។

ទោះជាយ៉ាងនេះក្តី សម្តេចបានបញ្ជាក់ថា សម្តេចមិនបិទផ្លូវរបស់ លោក ស៊ន តារា នោះទេ ខណៈដែលពេលនេះឪពុកម្តាយរបស់ លោក ស៊ន តារា សុទ្ធតែបានអំពាវនាវឱ្យកូន មានការកែប្រើឥរិយាបទ៕

អត្ថបទដែលជាប់ទាក់ទង