**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

ឯកឧត្ដម សក់ សេដ្ឋា ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ដោះស្រាយវិវាទផ្សេងៗ ​ក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកបវេល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំប្រឹងប្រែង ដោះស្រាយវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ តាមគោលការណ៍ឈ្នះ-ឈ្នះ ទាំងអស់គ្នា ដើម្បីបញ្ចប់នូវជម្លោះ ។

ក្នុងឱកាសអញ្ជើញ ប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាចំនួន ៤០៤នាក់ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្ដម សក់ សេដ្ឋា បានអំពាវនាវឲ្យកុំឲ្យបងប្អូនប្រជាពលរដ្ឋ ចាញ់បោកមេខ្យល់ ដែលនាំទៅដល់ការធ្លាក់ក្នុងអន្ទាក់ នៃការជួញដូរមនុស្ស ដោយសារការរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេសមិនត្រឹមត្រូវ ​មិនមានប្រភពច្បាស់លាស់ ការនាំទៅធ្វើការនៅក្រៅប្រទេស ដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ក៏ជាដើមចមដែលធ្លាក់ទៅក្នុងអន្ទាក់ នៃការជួញមនុស្សផងដែរ ។

ឯកឧត្ដមប្រធានបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២កន្លងមកនេះ ការបង្កបង្កើនផលទូទាំងឃុំល្វា សម្រេចបាននៅលើផ្ទៃដីចំនួន ៦,២១២ហិកតា លើផែនការ៦,៥០០ហិតា ទិន្នផលគិតជាមធ្យមចន្លោះពី ៣ ទៅ ៤តោន/ហិកតា។ ប៉ុន្តែឆ្នាំ២០២២កន្លងមកនេះ ក៏នៅតែជួបបញ្ហាប្រឈមដោយសារ ជំនន់ទឹកភ្លៀងដែលបានបំផ្លាញ ស្រូវអស់ប្រមាណ ៣០០ហិកតា ផ្ដើមពីការប្រឈមនេះប្រជាពលរដ្ឋចំនួន ២២៥គ្រួសារ បានទទួល ពូជស្រូវនិងអំណាយលើកទឹកចិត្តពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្ដមបន្តថា ឃុំល្វា មានភូមិផ្លូវការចំនួន ១២ភូមិ មានចំនួនគ្រួសារសរុប ៤៥៤គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១៣,០៩៦នាក់ ស្ត្រី ៦៤៦១នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន ៩,៣៨១នាក់ ស្រី ៤,៨៣៤នាក់។ ប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០២២ មានចំនួន៦,៨៧៨នាក់ ។ ចំណែកប្រជាពលរដ្ឋពេញវ័យ ធ្វើចំណាកស្រុកមានចំនួន ៣,០៥៤នាក់ ។

ឯឧត្ដមបន្ថែមថា នៅក្នុងឆ្នាំ២០២២ នេះឃុំបានអនុវត្តគម្រោងចំនួន ២គឺ ស្ថាបនាផ្លូវបេតុង២ខ្សែប្រវែង ៤១០ ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិដូនញ៉ូមនិងភូមិចំការចំណាយថវិកាចំនួន ១៧១,១៩២,០០០រៀល និងគម្រោងទី២ ជួសជុលផ្លូវក្រាលក្រួសក្រហម១ខ្សែ ប្រវែង ៣,១៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅ ភូមិបឹងសំរោង ចំណាយថវិកាសរុបចំនួន ១០០,៨០០,០០០រៀល។ សរុបការចំណាយរួមចំនួន ២៧១,៩៩២,០០០រៀល។

ឯកឧត្ដម សក់ សេដ្ឋា គូសបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលមានគណបក្សនយោបាយ ចូលរូមចំនួន ៥គណបក្ស គណបក្សប្រជាជនកម្ពុជាឃុំល្វា បានទទួលសំឡេងគាំទ្រចំនួន៣៤៣៨ សំឡេងស្មើនិង៧៩% ទទួលបានអាសនៈឃុំចំនួន៩ កាន់កាប់មេឃុំនិងជំទប់ទី១។តាមរយៈលទ្ធផល ខាងលើបានបង្ហាញពីការគាំទ្រ សន្តិភាព ការអភិវឌ្ឍន៍និងគាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្ដមលើកឡើងថា ក្រោយពិធីបញ្ចូលជាសមាជិក គណបក្សរួចសមាជិកបក្សទាំង ៤០៤នាក់ នឹងប្រែក្លាយទៅជាកម្លាំងគាំទ្រ គណបក្សដ៏សំខាន់ ដែលកម្លាំងថ្មីនេះរួមជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជាដ៏ទៃទៀតដើម្បីចូលរួមការរក្សាប្រៀប និងដណ្ដើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង