**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

សម្ដេច ស ខេង សង្ឃឹមជឿជាក់ថា ជប៉ុននឹងបន្តគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន នឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះ ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលដល់ដំណាក់កាល នៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២ ។

ការសង្ឃឹមជឿជាក់របស់សម្ដេច ស ខេង ថ្វើឡើងនាថ្ងៃទី៦ កុម្ភៈ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ចូលជួបសម្តែងការគួរសម ។

សម្ដេចក្រឡាហោម បានយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងសង្គមចាប់ពីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតមកដល់បច្ចុប្បន្ន។

សម្តេចក៏បានជម្រាបជូនថា សមិទ្ធផលជាតិ ក៏ដូចជាជោគជ័យសំខាន់ៗលើការអភិវឌ្ឍសង្គមដែលកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏មានសារៈសំខាន់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ។
សម្ដេចបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសមកដល់ពេលនេះ ប្រទេសទាំងពីរបានលើកកម្ពស់កម្រិតទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្ដេចក្រឡាហោម បានចាត់ទុកទំនាក់ទំនងនេះ ថាជាផែនទីមួយដ៏មានសារៈសំខាន់ក្នុងការបន្តជំរុញដល់ការពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំពោះក្រសួងមហាផ្ទៃ សម្ដេចបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថា សម្ដេចផ្ទាល់ ជាមួយក្រុមឯកអគ្គរាជទូតជប៉ុនមុនៗ តែងតែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសទៅលើវិស័យ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ទាំងវិស័យរដ្ឋបាលស៊ីវិល និងវិស័យសន្តិសុខ។

ជាការឆ្លើយតប ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ដែលបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ ឯកឧត្ដមក៏មានសេចក្ដីសោមនស្សរីករាយដោយទទួលព័ត៌មានពីសម្ដេច អំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងមហាផ្ទៃ ជាមួយនឹងបណ្ដាអគ្គរាជទូតជប៉ុនមុនៗ ទៅលើវិស័យរដ្ឋបាល ស៊ីវិល និងសន្តិសុខ។

ឯកឧត្តមបានជម្រាបជូនសម្ដេចក្រឡាហោមថា ឯកឧត្តមផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សដែលត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយមានអរិយធម៌ដ៏ល្អ និងក៏ជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អរវាងគ្នា។ ឯកឧត្តមបានបង្ហាញការចូលរួមជាមួយសម្ដេចក្រឡាហោម ក៏ដូចជាឯកភាពចំពោះការលើកឡើងរបស់សម្ដេចទៅលើការលើកកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ហើយថាផ្ទាល់ក៏មានសេចក្ដីរីករាយដែលបានចូលរួមចំណែកក្នុងដំណើរការកសាងសន្តិភាព និងក៏ដូចជាដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គរាជទូតក៏បានថ្លែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាប្រធានអាស៊ានឆ្នាំ២០២២កន្លងទៅ ប្រកបដោយជោគជ័យ ដោយចាត់ទុកថា ជោគជ័យនៃតួនាទីដ៏មានសារៈសំខាន់នេះ មួយផ្នែកក៏ដោយសារតែការចូលរួមដ៏មានសារៈសំខាន់របស់សម្ដេចក្រឡាហោម ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពបានយ៉ាងល្អប្រសើរដែលជាកត្តារួមចំណែកធ្វើឱ្យកិច្ចប្រជុំទទួលបានជោគជ័យ។
ឯកឧត្តមក៏បានជូនពរដល់កម្ពុជា សូមបន្តទទួលជោគជ័យត្រចះត្រចង់ថែមទៀតនៅក្នុងការរៀបចំការប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ឆាប់ខាងមុខនេះ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានជម្រាបជូនសម្ដេចក្រឡាហោមអំពីដំណើរការនៃគម្រោងមួយចំនួនដែលជប៉ុនបានជួយគាំទ្រដល់កម្ពុជា ក្នុងនោះមានជាអាទិ៍ការជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រដល់ការងារពាក់ព័ន្ធទៅនឹងការបោះឆ្នោតដែលជួយគាំទ្រតាមរយៈអង្គការ ចៃកា ការជួយគាំទ្រដល់ការពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលគម្រោងនេះនឹងជួយគាំទ្រតាមរយៈអង្គការ UNDP និងគម្រោងពង្រឹងអភិបាលកិច្ចក៏ដូចជាតម្លាភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ជប៉ុនទៅលើគម្រោងនានា ដូចដែលបានលើកឡើង ក្នុងនោះសម្តេចក្រឡាហោមបានកត់សម្គាល់ទៅលើការគាំទ្រសំខាន់ៗដែលមានជាអាទិ៍ ការជួយរៀបចំនូវបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលសម្ដេចចាត់ទុកថា នេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ ហើយជាការជួយគាំទ្រមួយដ៏មានសារៈសំខាន់ដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា។
ការងារសំខាន់មួយទៀតនោះ ត្រូវបានសម្ដេចកត់សម្គាល់ថា ជាការជួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ លើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០០២ ដែលនៅពេលនោះ ជាការចាប់ផ្ដើមដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយសម្ដេចក៏សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុននឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះ ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានឈានចូលដល់ដំណាក់កាលនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២។ សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា ជប៉ុននៅតែបន្តគាំទ្រទៅលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។
នេះពាក់ព័ន្ធទៅនឹងការងាររៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា សម្ដេចបានអរគុណចំពោះការជូនពររបស់ឯកឧត្ដម ហើយក៏បានជម្រាបជូនដែរថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាដែលនេះជាលើកទីមួយហើយដែលកម្ពុជា ទទួលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះហើយ។ សម្ដេចបន្ថែមថា ជាការពិតហើយ ការថែរក្សានូវសន្តិសុខល្អប្រសើរ គឺជាកិច្ចការមួយដ៏ចាំបាច់ហើយសម្ដេច រួមជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងបន្តខិតខំអស់លទ្ធភាព ដើម្បីធ្វើកិច្ចការនេះឱ្យបានល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង