**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អភិបាលរងខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុសំវច្ឆរ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣០ នៅវត្តព្រះពុទ្ធមុនីរង្សី ហៅវត្តស្ទឹងក្តី

ភ្នំពេញ៖ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងព្រះសិលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្ត និងព្រះចរិយាឧត្តម ស៊ាង លាង ព្រះបាឡាត់គណខេត្ត នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញនិងនិមន្តចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុសំវច្ឆរ មហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី៣០ នៅវត្តព្រះពុទ្ធមុនីរង្សី ហៅវត្តស្ទឹងក្តី ស្រុកចំការលើ និងវត្តគិរីវនារាម ហៅវត្តស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ។ ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ ជាច្រើនអង្គ/នាក់ ផងដែរ ។

បើតាមអង្គអនុសំវច្ឆរមហាសន្និបាត ដែលអានជូនដោយ ព្រះសិរីវេទី យី ស៊ាងហៃ គឺបានសម្រេចដាក់ចេញនូវសង្ឃប្រកាស សម្រាប់អនុវត្ត ដែលមានខ្លឹមសារ ដូចខាងក្រោម ៖
១- បន្តគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិក្រោយៗ និងប្រកាសគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងពេលអនាគត ។
២- បន្តអនុវត្តខ្លឹមសារសង្ឃប្រកាសអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ដែលបានសម្រេចបាន ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
៣- គណៈសង្ឃគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យវិបស្សនា ឲ្យបានទូលំទូលាយ នៅទូទាំងប្រទេស ដោយសហការការងារឲ្យបានល្អប្រសើរ ជាមួយថ្នាក់ដឹកនាំពុទ្ធមណ្ឌលវិបស្សធុរៈ នៃកម្ពុជា គ្រប់លំដាប់ថ្នាក់ ដើម្បី ធានាបាននូវនិរនត្តរភាព នៃវិបស្សនាធុរៈ។ ពុទ្ធមណ្ឌល វិបស្សនាធុរៈថ្នាក់ជាតិ មានកាតព្វកិច្ចបើកវគ្គបណ្តុះបណ្តាលគ្រូវិបស្សនាបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការចាំបាត់ ព្រមទាំងពង្រឹងសាខាវិបស្សនាទូទាំងរាជធានី-ខេត្ត ឲ្យមានគុណភាពខ្ពស់ផ្នែកចំណេះដឹង សមាធិ វិបស្សនា និងបដិបត្តិឲ្យមានភាពស៊ីជម្រៅ ។ ចៅអធិការគ្រប់វត្តអារាមទូទាំងប្រទេស គប្បីចលនា និងលើកទឹកចិត្តព្រះសង្ឃ ព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្ត ឲ្យចូលរួមបដិបត្តិសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ឲ្យបានផុសផុល សំដៅទទួលបាននូវសុខភាព និងសន្តិភាពផ្លូវចិត្តក្នុងវិថីជីវិត។
៤- ដើម្បីលើកតម្កើងពង្រឹងនិងពង្រីកការបដិបត្តិសមាធិ-វិបស្សនា ព្រមទាំងលើកកម្ពស់ព្រះពុទ្ធសាសនាថេរវាទកម្ពុជា ឲ្យបានរីកចម្រើនរុងរឿងបន្ថែមទៀត អង្គអនុសំវច្ឆរមហាសន្និបាតសម្រេចកំណត់យកថ្ងៃ ទិវាសមាធិ ក្នុងថ្ងៃមាឃបូជា និងវិសាខបូជា ដោយប្រារព្ធធ្វើសមាធិនៅគ្រប់វត្តអារាម ទូទាំងប្រទេស ។
៥- ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ក្នុងការបំបួសកុលបុត្រក្នុងពុទ្ធសាសនមណ្ឌលកម្ពុជា និងធានាបាននូវការគ្រប់គ្រងល្អ ព្រមទាំង អភិបាលកិច្ចក្នុងបព្វជ្ជានិងឧបសម្បទាកម្ម អង្គអនុសំវច្ឆរមហាសន្និបាតសម្រេចកំណត់ក្នុងក្រុង-ស្រុក-ខណ្ឌនីមួយៗឲ្យមានព្រះឧបជ្ឈាយ៍ ១ព្រះអង្គ ហៅថា ព្រះឧបជ្ឈយ៍ប្រចាំក្រុង-ស្រុក-ខណ្ឌ និងក្នុងរាជធានី-ខេត្តនីមួយៗឲ្យមានព្រះឧបជ្ឈយ៍ ១ព្រះអង្គ ហៅថា ព្រះឧបជ្ឈាយ៍ប្រចាំរាជធានី-ខេត្ត។ ដោយឡែក មន្ត្រីសង្ឃជាន់ខ្ពស់ ថ្នាក់សម្ដេច ត្រូវបានថ្វាយប្រគេនសិទ្ធិអាទិភាព ក្នុងការបំបួសកុលបុត្រ នៅទូទាំងប្រទេស តាមតម្រូវការចាំបាច់ ។
៦- បន្តពង្រីកធនធានព្រះសង្ឃតាមរយៈវិស័យពុទ្ធិកសិក្សា (គន្ថធុរ:) ដើម្បីឱ្យព្រះសង្ឃមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ប្រកបដោយគុណភាពខ្ពស់បានជាប្រទីបក្នុងការបដិបត្តិធម៌វិន័យឲ្យបានល្អក្លាយទៅជាបុញ្ញ (ស្រែបុណ្យ)ជាគំរូនិងជាទីសក្ការៈរបស់មហាជនព្រមទាំងបន្តចូលរួមចំណែកអប់រំសីលធម៌សង្គមជាពិសេស យុវជនយុវនារី កុលបុត្រ កុលធីតាខ្មែរ ដែលជាទំពាំងស្នងឬស្សីនិងជាសសរទ្រង់ នៃប្រទេសជាតិ ។
៧- គណៈសង្ឃនាយក នៃកម្ពុជា សហការជាមួយក្រុមប្រឹក្សាសូធ្យព្រះត្រៃបិដកអន្តរជាតិ ដើម្បី រៀបចំពិធីសូធ្យព្រះត្រៃបិដកអន្តរជាតិ នៅពុទ្ធគយា ជាទីស្ថានត្រាស់ដឹង របស់ព្រះសម្មាសម្ពុទ្ធ នៃសាធារណៈរដ្ឋឥណ្ឌា តាមវេនកំណត់ ។
ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណ ខេត្តកំពង់ចាម បានបញ្ជាក់ថា អង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣០ នេះ បានសម្រេច បន្តគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុងអាណត្តិក្រោយៗ និងប្រកាសគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ។ ព្រះអង្គ ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ-ចិត្ត ដើម្បី នាំមកនូវវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ទូទាំងប្រទេស និងដោយឡែក នៅខេត្តកំពង់ចាម បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ផងដែរ ។

ក្នុងពិធីនេះដែរ លោកអភិបាលរងខេត្ត បានចាត់ទុកថា ការផ្សព្វផ្សាយអនុសំវច្ឆរ នៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះ វាជាសក្ខីភាព បញ្ជាក់ឱ្យឃើញច្បាស់ ពីការយកចិត្តដាក់ខ្ពស់បំផុត ចំពោះ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋាន ក្នុងសង្គមជាតិ ។ លើសពីនេះ ទៅទៀតនោះ ស្មារតីអង្គអនុសំវច្ឆរមហាសន្និបាត លើកទី៣០ នេះ ក៏នឹងបានជាឧត្តមប្រយោជន៍ សម្រាប់ជាមគ្គុទ្ទេសដឹកនាំ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរជូនជាតិ មាតុភូមិ ប្រជាជន និងព្រះពុទ្ធសាសនា ដោយឆន្ទៈប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសង្ឃប្រកាស ដែលបានដាក់ចេញ ដោយគណៈសង្ឃ នៃគណៈមហានិកាយ នូវរាល់លិខិតបទដ្ឋាន ដែលមានស្រាប់ និងអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ទៀត ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង