**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សម្ដេចក្រឡាហោម ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែង ចំពោះអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន និងគ្រឿងស្រវឹង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការណែនាំដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ ដោយត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែង
លើអ្នកបើកបរដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ទន្ទឹមនឹងការរៀបចំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី យើងត្រូវបន្តអនុវត្តច្បាប់ ដែលនៅជាធរមាន។ បន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ស្របតាមតំបន់ភូមិសាស្ត្រ កន្លែងដែលកើតមានគ្រោះថ្នាក់ច្រើន ជាមួយគ្នានេះត្រូវយកចិត្តទុកលើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង ដោយត្រូវចាត់វិធានឱ្យបានម៉ឺងម៉ាត់ លើការពិន័យ ឬបញ្ចូនទៅតុលាការ ដោយគ្មានការលើកលែង»។

ការណែនាំនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ងែមថា អង្គភាពជំនាញ ត្រូវសិក្សា កសាងផែនការ និងមានវិធានការឱ្យបានច្បាស់លាស់ តាមដំណាក់កាលនីមួយៗ ដើម្បីកសាងផ្លូវថ្មី ពង្រីក ឬជួសជុលកែលម្អផ្លូវថ្នល់ដែលមានស្រាប់ បង្កើតចំណត ឱ្យបានច្រើន និងចាត់វិធានការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មុត។
សម្ដេចក្រឡាហោម បន្ដថា ជាមួយនេះ ត្រូវ គិតគូអំពីការបំពាក់បរិក្ខាផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់សមស្របតាមស្ថានភាពផ្លូវ បន្តគាំទ្រដល់ការបំពាក់កាមេរ៉ាអចល័តនៅតាមផ្លូវនានា និងត្រូវបែងចែកសមត្ថកិច្ច គ្រប់គ្រងថែទាំផ្លូវថ្នល់ឱ្យបានច្បាស់លាស់ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ដើម្បីឆ្លើយតបនឹងការរីកចម្រើននូវប្រព័ន្ធបច្ចេកវិទ្យា មន្ត្រីអនុវត្តច្បាប់ទាំងអស់ និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេសប្រតិបត្តិការរបស់ខ្លួន ស្របជាមួយនឹងក្រមសីលធម៌ វិន័យ អាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង